ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានកាកបាទក្រហមចូលថ្វាយបង្គំព្រះមហាក្សត្រនិងព្រះវររាជមាតា

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំប្រតិភូកាកបាទក្រហមចូលគាល់សាវនាការព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងថ្វាយរបាយការណ៍អំពីសកម្មភាពមនុស្សធ៌មរយះពេលកន្លងមក និងទិសដៅបន្ត របស់កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តនៅមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង នៅព្រឹកថ្ងៃសុក្រ ទី១ ខែមិថុនានេះ។

កាកបាទក្រហមកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់រដ្ឋាភិបាលក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។ យ៉ាងណាក៏ដោយនៅក្នុងរបបខ្មែរក្រហម ១៩៧៥-១៩៧៩ រាល់សកម្មភាពកាកបាទក្រហមកម្ពុជា ត្រូវផ្អាកទាំងស្រុង និងបានបាត់បង់នូវឯកភាពរបស់ខ្លួន។

ចាប់តាំងពីមានការបង្រួបបង្រួមនៅឆ្នាំ១៩៩៤ កាកបាទក្រហមកម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលនៃ ការអភិវឌ្ឍស្ថាប័ន និងកំណែទម្រង់ ចាប់តាំងពីពេលនោះមកព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្ដិយស ហើយសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ជាប្រធានចាប់ពីឆ្នាំ១៩៩៨៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក