ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ទូតអូស្ត្រាលីបង្ហូតទង់ជាតិពិសេសអបអរសាទរសប្ដាហ៍នៃការផ្សះផ្សាជាតិ

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានរៀបចំពិធីបង្ហូតលើកទង់ជាតិជាពិសេសនៅព្រឹកថ្ងៃទី១ ខែមិថុនា ដើម្បីអបអរសប្តាហ៍នៃការផ្សះផ្សាជាតិអូស្ត្រាលីដែលធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា។

ស្ថានទូតអូស្ត្រាលីបានឱ្យដឹងថា សប្តាហ៍នៃការផ្សះផ្សាជាតិ គឺជាពេលវេលានៃការចែករំលែកប្រវត្តិសាស្រ្ត វប្បធម៌ និងសមិទ្ធិផលនានារបស់អូស្រ្តាលី និងដើម្បីស្វែងយល់នូវអ្វីដែលអូស្ត្រាលីអាចរួមចំណែកដល់ការសម្រេចបាននូវការផ្សះផ្សាជាតិ។

ស្ថានទូតបញ្ជាក់ថា៖ «របៀបវារៈការទូតជនជាតិដើមភាគតិចរបស់យើង មានគោលបំណងលើកកំពស់បញ្ហាជនជាតិដើមភាគតិចនៅក្នុងកិច្ចការបរទេស និងការងារអភិវឌ្ឍន៍របស់យើង។ វាត្រូវបានបង្កើតឡើងដោយការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការសហការជាមួយជនជាតិដើមភាគតិចអូស្ត្រាលី។ វាជាគោលនយោបាយនៃការផ្សះផ្សាជាតិក្នុងប្រទេសអូស្ត្រាលី និងការគាំទ្រសិទ្ធិជនជាតិដើមភាគតិចជុំវិញពិភពលោក»។

ប្រធានបទសំរាប់សប្តាហ៍នៃការផ្សះផ្សាជាតិឆ្នាំនេះគឺ «ក្លាហាន ហ៊ានធ្វើការផ្លាស់ប្តូរ» គឺជាបញ្ហាប្រឈមមួយសម្រាប់យើងទាំងអស់គ្នា ក្លាហាន និងដោះស្រាយបញ្ហាមិនទាន់ចប់នៃការផ្សះផ្សាដូច្នេះយើងអាចធ្វើការផ្លាស់ប្តូរដើម្បីយើងទាំងអស់គ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក