ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី ថាការជម្នះនូវវិបត្តិកូវីដ-១៩ បានបង្ហាញនូវអនាគតកម្ពុជាដែលមានការយោគយល់ និងរួបរួម

ភ្នំពេញ៖ តំណាងរាស្ត្រវ័យក្មេង លោក ហ៊ុន ម៉ានី ថាក្នុងរយៈពេល២ឆ្នាំ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានផ្ដល់នូវមេរៀនក៏ដូចជាភាពជឿជាក់ចំពោះអនាគតកម្ពុជា ដោយលោកសង្កេតឃើញថាក្នុងរយៈកាលនេះប្រជាជនកម្ពុជាចេះយោគយល់ និងចូលរួមជាមួយគ្នាផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ហើយចេះជួយយកអាសារគ្នាទៅវិញទៅមកដោយមិនប្រកាន់ និងមិនរើសអើងដែលឆ្លុះបញ្ចាំងពីសង្គមប្រពៃណីពីវប្បធម៌នៃការចែករំលែក និងចេះជួយគ្នា ជាពិសេសក្នុងពេលដែលសង្គមជាតិទាំងមូលឆ្លងកាត់វិបត្តិ។

លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេករបស់ដោយបានលើកឡើងពីការសោកស្ដាយចំពោះការបាត់បង់អាយុជីវិតពលរដ្ឋដោយសារជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាក្ដីបើធៀបនឹងប្រទេសដទៃកម្ពុជាទទួលបានជោគជ័យខ្ពស់ក្នុងការការពារអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ដោយទប់ស្កាត់បានការស្លាប់ពីជំងឺកូវីដ-១៩ ជាអតិបរមា។

លោកបានបែងចែកសមត្ថភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩ជា២ដំណាក់កាលគឺ ដំណាក់កាលទប់ស្កាត់ និងដំណាក់កាលនៃការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនពលរដ្ឋ ហើយអ្វីដែលសំខាន់នោះគឺការជឿជាក់មកលើរាជរដ្ឋាភិបាល ជាមួយនឹងការលះបង់ ចូលរួមរបស់គ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាក់អាវុធ អាជ្ញាធរដែនដី ក្រុមគ្រូពេទ្យ និងពលរដ្ឋដើម្បីអនុវត្តន៍ផែនការសកម្មភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលនេះគឺភាពសាមគ្គី ឯកភាព ការយោគយល់ ជា«សង្គមជាតិតែមួយ»។

លោក ហ៊ុន ម៉ានី សរសេរថា៖ «ខ្ញុំពិតជាមានមោទនភាព ក្នុងនាមជាពលរដ្ឋខ្មែរ ដោយបានឃើញ និងសង្កេត តាមរយៈការឆ្លងកាត់វិបត្តិកូវីដ-១៩ ដែលលេចចេញពីសាមគ្គីភាព បង្ហាញពីក្ដីសង្ឃឹម ដែលទោះកាលៈទេសៈណា សាមគ្គីភាព ភាតរភាព ការយោគយល់ ជួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ ពិតជាមានពិតប្រាកដ។ការចូលរួមទាំងអស់នេះហើយ ដែលបានអនុញ្ញាតឲ្យកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺលើឆាកអន្តរជាតិចំពោះសមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដ១៩របស់កម្ពុជា ជាពិសេសបាននាំឲ្យសង្គម សេដ្ឋកិច្ចកម្ពុជាដំណើរការជាប្រក្រតីឡើងវិញបានឆាប់រហ័ស យើងក៏បានជួបជុំគ្នាសប្បាយរីករាយសារថ្មី»។

គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ២៦២ករណី ក្នុងនោះស្លាប់ ជាង៣ពាន់នាក់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងសម្រេចបាន ៩៤,០១%នៃប្រជាជនសរុបជាង ១៦លាននាក់។

កម្ពុជាបានបើកប្រទេសវិញលើគ្រប់វិស័យកាលពីខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីចាក់វ៉ាក់សាំងដល់ក្រុមពលរដ្ឋគោលដៅបាន១០០ភាគរយ។ ជាមួយនឹងវិធានការរបស់រដ្ឋាភិបាល និងការឆ្លើយតបទៅនឹងជំងឺបានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលងើបពីវិបត្តិកូវីដ-១៩ លឿនបំផុតលំដាប់ទី២ក្នុងពិភពលោកដែលវាយតម្លៃដោយសារព័ត៌មានជប៉ុន NIKKEI៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក