
គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤៥០,០៩៥នាក់
ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤៥០,០៩៥នាក់ អ្នកស្លាប់កើនឡើងចំនួន ១១,៧៤៩នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ៤៨៤,០១៨នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៧៥,៦៩១,៣៥០នាក់ បានឆ្លងវិរ៉ុសកូវីដ-១៩ អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៧៩០,៤៨៩នាក់ អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ សរុបចំនួន ១៥៩,២៥១,៩២៩នាក់ អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ១៦,៤៣៩,៤២១នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/