វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អាជ្ញាធរជាតិអប្សរាធ្វើសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីឯកសារនៃការអភិរក្សអង្គរតាំងពីដើមសត្សវត្សទី១៩ តាមបែបវិទ្យាសាស្ត្រ

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា បើកសិក្ខាសាលាស្តីពី«បណ្ណសារអភិរក្សអង្គរ» ដើម្បីបណ្តុះបណ្តាលតាមបែបវិទ្យាសាស្ត្រអំពីឯកសារនៃការអភិរក្សអង្គរតាំងពីឆ្នាំ១៩០៨-១៩៧៥។

តាមការផ្សព្វផ្សាយរបស់អជ្ញាធរជាតិអប្សរានៅថ្ងៃអង្គារ៍ ទី៣១ ខែឧសភា ការបើកសិក្ខាសាលានេះឡើង គឺដើម្បីជួយសម្រួលការប្រើប្រាស់ឯកសារទាំងនោះដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗនៅក្នុងបរិបទបេតិកភណ្ឌ រួមមានអភិរក្សអង្គរ អាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវប្រើប្រាស់ឯកសារប្រភេទនេះជារៀងរាល់ថ្ងៃ។ ក្នុងនោះអ្នកដែលប្រើប្រាស់រួមមាន អ្នកថែរក្សា អ្នកជួសជុល អ្នកបុរាណវិទ្យា បណ្ណារក្សជាដើម។

អគ្គនាយករងអជ្ញាធរជាតិអប្សរាលោក ឡុង កុសល លើកឡើងថា ការរៀបចំបណ្តុះបណ្តាលបណ្ណសារអង្គរនេះ គឺស្តែងពីចំណេះជំនាញដែលយើងមាន និងធ្វើឡើងទៅតាមបច្ចេកទេស ការស្រាវជ្រាវច្បាស់លាស់ ពាក់ព័ន្ធនឹងការរៀបចំឯកសារប្រចាំថ្ងៃ។

ការរៀបចំទុកដាក់ឯកសារជាគុណប្រយោជន៍សម្រាប់អនាគតអ្នកជំនាន់ក្រោយដែលត្រូវការយកឯកសារទាំងនោះមកធ្វើជាតឹកតាង ធ្វើឯកសារយោងក្នុងកិច្ចការពាក់ព័ន្ធផ្សេងៗ។ របាយការណ៍ ឬឯកសារបច្ចេកទេសដែលកត់ត្រានាពេលបច្ចុប្បន្ននេះ គឺជាឯកសារគោល ឬជាមេរៀនយ៉ាងសំខាន់សម្រាប់មនុស្សជំនាន់ក្រោយនាពេលអនាគត។

លោកបន្ថែមថា សិក្ខាកាមទាំងអស់សុទ្ធតែអ្នកត្រូវបន្តវេន ជាមនុស្សគន្លឹះទៅថ្ងៃអនាគតដែលមានភារកិច្ចក្នុងការចែករំលែកដល់អ្នកជំនាន់ក្រោយនូវកិច្ចការអ្វីដែលបានរៀបចំនៅពេលបច្ចុប្បន្នផងដែរ។

លោកបានឱ្យដឹងទៀតថា អាជ្ញាធរជាតិអប្សរាមានទស្សនវែងឆ្ងាយ ក្នុងន័យបណ្តុះបណ្តាលកម្រិតចំណេះដឹង ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជូនដល់មន្រ្តី បុគ្គលិក រួមទាំងអ្នកជំនាញគ្រប់លំដាប់ថ្នាក់។ អាជ្ញាធរជាតិអប្សរា ដាក់ទិសដៅធ្វើយ៉ាងណាមជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ មិនត្រឹមតែសម្រាប់អ្នកជំនាញការជាតិ ឬអន្តរជាតិដែលបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ គឺមណ្ឌលបណ្តុះបណ្តាលអង្គរនឹងអាចក្លាយជាមជ្ឍមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់នាពេលថ្ងៃអនាគត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក