ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលណែនាំឲ្យបង្កើនការពិនិត្យមើលអ្នកដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិកដែលមានកើតជំងឺអុតស្វាបែបអង់ដេមី

ភ្នំពេញ៖ ក្រសួងសុខាភិបាលណែនាំឱ្យមន្ត្រីនៅច្រកចេញចូលអន្តរជាតិបង្កើនការយកចិត្តទុកដាក់ពិនិត្យមើលអ្នកដំណើរដែលមានប្រវត្តិមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក ក្នុងករណីមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គដើម្បីបង្កាជំងឺអុតស្វាបែបអង់ដេមី។

ក្នុងសេចក្ដីណែនាំចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានក្រើនរំលឹកទៅដល់មន្ត្រីប្រចាំការនៅច្រកចេញចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវ អ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយ មានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypox endemic) មានដូចជា ប្រទេសបេណាំង ប្រទេសកាមេរ៉ូន សាធារណរដ្ឋអាហ្វ្រិកកណ្ដាល សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គូ ប្រទេសហ្គាបុង ប្រទេសហ្គាណា (រកឃើញនៅលើសត្វតែប៉ុណ្ណោះ) កូដឌីវ័រ លីបេរី នីហ្សេរីយ៉ា សាធារណរដ្ឋកុងហ្គោ សេរ៉ាឡេអុង និងប្រទេសស៊ូដង់ខាងត្បូង។ ក្នុងករណីដែលមានការរកឃើញនិងសង្ស័យត្រូវរាយការណ៍ ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

ប៉ុន្តែក្រសួងបញ្ជាក់ថា មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គឺគ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ត្រូវណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការប៉ះពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Monkeypox) នេះ ដូចជាពពួកសត្វកកេរ សត្វប្រភេទបែបដូចកង់ហ្គូរ៉ូ និងថនិកសត្វ ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។

បច្ចុប្បន្ននេះ ក្រៅពីករណីចំនួន ២នាក់ដែលបានរាយការណ៍ពីបណ្តាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច គេក៏មានការរកឃើញករណីឆ្លងជំងឺនេះលើអ្នកដំណើរម្នាក់ទៀត ដែលបានមកដល់ប្រទេសអូស្ត្រាលី។

បើយោងតាមសារ ព័ត៌មានឌឺសាន់ដេលី (theSundaily) ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថាបុគ្គលនោះបានហោះហើរឆ្លងកាត់តាមព្រលានយន្តហោះនៃប្រទេសថៃ។

បើតាមក្រសួងសុខាភិបាល ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេលថ្មីៗនេះ មានប្រទេសចំនួន២៣ នៅលើសាកលលោកដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ បានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណីជំងឺអុតស្វា (Monkeypox) មានចំនួនសរុបករណីឈឺ ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹម ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក