វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

បទចម្រៀងដែលធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជាស្រក់ទឹកភ្នែកត្រូវបានជប៉ុនយកមកប្រគល់ជូនក្រសួងការបរទេស

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ឥន្ទធនូដល់ថ្ងៃស្អែក» ដែលបានថតនៅកម្ពុជាកាលពីអំឡុងទស្សវត្សឆ្នាំ៨០ ត្រូវបានក្រសួងការបរទេសជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនយកមកប្រគល់ជូនដល់ក្រសួងការបរទេសកម្ពុជា ដើម្បីជាការបង្ហាញនូវមិត្តភាពរវាងប្រទេសទាំងពីរ និងរម្លឹកពីការតស៊ូតរបស់កម្ពុជាពីការងើបឡើងពីសង្គ្រាមមកជាប្រទេសដែលមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។ បទចម្រៀងនេះហើយធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្រក់ទឹកភ្នែកដោយក្ដីរំភើបពេលដែលនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ក្នុងពេលប្រជុំកំពូលស្ដីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងគូម៉ាម៉ូតូប្រទេសជប៉ុន។

ថ្លែងក្នុងពិធីប្រគល់-ទទួលលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងវីដេអូបទចម្រៀង «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» នៅទីស្ដីការក្រសួងការបរទេស រសៀលថ្ងៃច័ន្ទ ទី៣០ ខែឧសភា នេះឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Mikami Masahiro បានថ្លែងថាបទចម្រៀងនេះត្រូវបានសរសេរនិងច្រៀងដោយអ្នកចម្រៀងដ៏ល្បីនៅជប៉ុនលោកស្រី Minamino Yoko ហើយរូបភាពជាវីដេអូក្នុងបទចម្រៀងនេះត្រូវបានថតអំឡុងពេលដែលលោកស្រីធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ១៩៨៩ សម្រាប់កម្មវិធីទូរទស្សន៍មុនពេលស្ថានទូតជប៉ុនត្រូវបានបើកជាផ្លូវការនៅកម្ពុជា។

លោកឯកអគ្គរាជទូតបានបញ្ជាក់ថាបទនេះត្រូវបានចាក់ដំបូងនៅក្នុងមហោស្រប Kizuna ក្នុងខែកុម្ភៈឆ្នាំនេះ និងត្រូវបាននាយករដ្ឋមន្ត្រីជប៉ុនយកទៅចាក់បង្ហាញសម្ដេចតេជោក្នុងពេលជួបទទួលទានអាហារពេលល្ងាចជាមួយគ្នានៅទីក្រុងគូម៉ាម៉ូតូកាលពីចុងខែមេសា។ លោកសង្ឃឹមថាបទចម្រៀងនេះនឹងត្រូវបានចាក់នឹងច្រៀងរួមគ្នារវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុនក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុននៅឆ្នាំ២០២៣។

លោកថ្លែងថា៖ «ខ្ញុំជឿថាប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺផ្អែកលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងអារម្មណ៍នៃការគោរពគ្នាទៅវិញទៅមក។ ខ្ញុំមានអារម្មណ៍ថា "ឥន្ទធនូសម្រាប់ថ្ងៃស្អែក" រំឭកយើងអំពីមិត្តភាពរបស់យើង និងរបៀបដែលវានឹងបន្តទៅអនាគត ខ្ញុំសង្ឃឹមថាប្រជាជនកម្ពុជាជាច្រើននឹងបានទស្សនានិងស្តាប់ និងរីករាយជាមួយបទចម្រៀង និងវីដេអូនេះ»។

បទឥន្ទធនូសម្រាប់ថ្ងៃស្អែករបស់លោកស្រី មិណាមិណុ យ៉ូកូ បានបរិយាយអំពីការធ្វើដំណើររបស់លោកស្រីមកកាន់កម្ពុជានឹងបានជួបនូវកែវភ្នែកដ៏សែនកក់ក្ដៅរបស់ប្រជាពលរដ្ឋខ្មែរដោយលោកស្រីបានបង្កើតមិត្តភាពជាមួយប្រជាជនកម្ពុជាតាមរយៈកែវភ្នែកមិនមែនតាមរយៈពាក្យសំដីនោះទេ។ លោកស្រីបានមើលឃើញពីការឈឺចាប់របស់ប្រជាជនខ្មែរតាមរយៈកែវភ្នែក ដោយបានស្បថថានឹងមិនចាក់ចេញឬរត់ចោលប្រជាជនខ្មែរនោះទេ ហើយឥន្ទធនូនៅលើមេឃបានតំណាងការតភ្ជាប់រវាងជប៉ុននិងកម្ពុជា ហើយបានបោះជំហានមួយសម្រាប់អនាគតជាមួយមិត្តភាព។

ក្នុងឃ្លាបញ្ចប់នៃចម្រៀងនេះបានលើកឡើងថា៖ «ឥន្ធនូនៅលើមេឃក្លាយជា ស្ពានតភ្ជាប់គ្នាទៅវិញទៅមក ក្រឡេកមើលមេឃតែមួយដូចគ្នា ជូនពរពេលអនាគត ដើម្បីបង្កើតថ្ងៃស្អែកជាមួយគ្នា»។

ម្ចាស់បទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» លោកស្រី មិណាមិណុ យ៉ូកុ បានថ្លែងតាមរយៈវីដេអូដែលចាក់ក្នុងពិធីនារសៀលនេះថា លោកស្រីសូមផ្ញើបទចម្រៀងនូវជូននាយករដ្ឋមន្ត្រីសម្ដេចតេជោ និងប្រជាជនកម្ពុជាទាំងអស់។ លោកស្រីបានរម្លឹកនូវអនុស្សាវរីយ៍ដែលលោកស្រីមកកម្ពុជាជាលើដំបូងក្នុងឆ្នាំ១៩៨៩ ដោយបានធ្វើដំណើរទៅកាន់សាលាបឋមសិក្សា មណ្ឌលកុមារកំព្រា មន្ទីរពេទ្យនៅកម្ពុជា នឹងបានរៀនច្រើនហើយមានអារម្មណ៍ផ្សេងៗ ដោយបានទទួលថាមពលយ៉ាងច្រើនពីប្រជាជនកម្ពុជា។ នៅពេលដែលលោកស្រីមកជាលើកទី២ក្នុងឆ្នាំ២០១៣ ក្មេងស្រីដែលអ្នកស្រីបានជួបបានក្លាយជាមនុស្សពេញវ័យ ដែលធ្វើឱ្យលោកស្រីមានការរំភើចិត្តយ៉ាងខ្លាំង។

លោកស្រីថា៖ «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងដេលឃើញកូនក្មេងធ្លាប់ស្លូតត្រង់ និងស្វាហាប់ បានក្លាយជាម្ដាយដ៏ល្អ ឬក៏ដើរតួនាទីយ៉ាងសកម្មក្នុងអាជីពផ្សេងៗ។ ក្រោយមក បំណងរបស់ខ្ញុំចង់បន្តមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងប្រទេសកម្ពុជាមានភាពកាន់តែខ្លាំងឡើងៗ។ ខ្ញុំបានប្រាប់មិត្តរបស់ខ្ញុំរឿងនេះហើយមិត្តភក្តិក៏មានអារម្មណ៍ដូចគ្នា។ ជាកម្មភាពដំបូងយើងបាននិពន្ធបទចម្រៀងនេះ»។

លោកស្រីសង្ឃឹមថាពលរដ្ឋកម្ពុជានឹងបានស្ដាប់ ហើយនឹងបានមកច្រៀងជាមួយប្រជាជនកម្ពុជាក្នុងពេលដែលរម្លឹកខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសកម្ពុជា-ជប៉ុននៅឆ្នាំក្រោយ។

រដ្ឋលេខាធិការក្រសួងការបរទេសលោកស្រី ទួត បញ្ញា បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុនដែលបានប្រគល់ជូនកម្ពុជានូវបទចម្រៀងកម្មសិទ្ធបញ្ញានេះ និងបានអរគុណដល់ម្ចាស់បទចម្រៀង និងក្រុមហ៊ុនទូរទស្សន៍ជប៉ុនដែលបានអនុញ្ញាតឱ្យកម្ពុជាអាចចាក់ផ្សាយបាននៅលើទំព័រផ្លូវការ និងទូរទស្សន៍នៅកម្ពុជា។

លោកស្រីថា៖ «បទចម្រៀងឥន្ទធនូសម្រាប់ថ្ងៃស្អែកដែលយើងបានឃើញអំបាញ់មិញ បានបង្ហាញនូវការពិតរបស់កម្ពុជាក្នុងទស្សវត្ស៨០ ដែលបានផ្លាស់ប្ដូរការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជា ក៏ដូចជាភាពជិតស្និតនៃទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋនៃប្រទេសទាំងពីរ។ ខ្ញុំជឿជាក់ថាបទចម្រៀងនេះនឹងទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់នឹងជួយគាំទ្រដល់ទំនាក់ទំនងដ៏រឹងមាំនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន»។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះសម្ដេចបានសម្រក់ទឹកភ្នែកដោយក្ដីរំភើបចំនួន ២ដង គឺម្ដងក្នុងពេលដែលសម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកអាស៊ីប៉ាស៊ីហ្វិកនៅជប៉ុន។ ក្នុងពេលនោះសម្ដេចបានជួបពិភាក្សាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ដែលបានចាក់វីដេអូបទចម្រៀងមួយបទដែលជប៉ុនបានធ្វើទាក់ទងនឹងភាពលំបាករបស់ពលរដ្ឋខ្មែរក្រោយរបបខ្មែរក្រហម ដែលពេលនោះសម្ដេចថាសម្ដេចបានសម្រក់ទឹកភ្នែកនៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុនតែម្ដង។

សម្ដេចបានសម្រក់ទឹកភ្នែកម្ដងទៀតនៅព្រឹកថ្ងៃទី៣ ខែឧសភា បន្ទាប់ពីឃើញភាពផ្លាស់ប្ដូររបស់កម្ពុជាជាច្រើនបើប្រៀបធៀបក្រោយកម្ពុជាទើបរំដោះចេញពីរបបខ្មែរក្រហម។

សម្ដេចថា៖ «ខ្ញុំនឹកស្រម៉ៃអតីតកាល ខ្ញុំមិននឹកស្មានថា យើងមានថ្ងៃនេះទេនៅពេលដែលយើងចាបចេញដំណើរពីរបប ប៉ុល ពត នៅក្នុងដំណាក់កាលនៃសង្គ្រាមក្រោយសង្គ្រាមហើយខ្ញុំស្រម៉ៃឃើញនៅក្នុងបទចម្រៀងនោះដែលបានយករូបភាពចាស់ៗយកទៅដាក់ដែលធ្វើឱ្យខ្ញុំនឹកស្រណោះភាពខ្លោចផ្សាររបស់ប្រជាជនកម្ពុជានៅអតីតកាល។ ព្រឹកមិញខ្ញុំបានឃើញស្ថានភាពផ្លាស់ប្ដូរសម្រាប់យុវជនរបស់យើង ខ្ញុំពិតជាមានមោទនភាព និងការរំភើបរហូតដល់ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក