កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

សមត្ថកិច្ចបង្ក្រាបករណីលួចនាំចូលជ្រូកវៀតណាម៣២ក្បាលនៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វរស់បានបង្ក្រាបសកម្មភាពបទល្មើសនាំចូលជ្រូករស់ដោយខុសច្បាប់តាមច្រករបៀង ក្នុងទឹកដីខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនជនល្មើស៤នាក់ និងវត្ថុតាងជ្រូករស់ចំនួន ៣២ក្បាល។

សកម្មភាពចុះបង្ក្រាបនេះធ្វើឡើងនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។ ក្រុមការងារអន្ដរាគមន៍បានស្ទាក់ចាប់រថយន្ដ ១គ្រឿង ដែលបានលួចដឹកជញ្ជូនជ្រូករស់ដោយខុសច្បាប់ ៣២ក្បាល នាំចូលពីប្រទេសវៀតណាម ឆ្លងកាត់តាមច្រករបៀងក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅក្នុងក្រុងសួង ដោយគ្មានលិខិតអនុញ្ញាត។

ប្រធានក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វលោក ហ៊ុន សារ៉ាត់ បានឲ្យដឹងថាក្នុងសកម្មភាពចុះបង្រ្កាបបទល្មើសនេះ មានការប៉ះទង្គិចគ្នារវាងក្រុមជនល្មើស និងក្រុមការងារអន្ដរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ ដោយក្រុមជនល្មើសព្យាយាមបើករថយន្ដរត់គេច រហូតបើកបំបុករថយន្ដរបស់កម្លាំងក្រុមការងារជំនាញ និងមានអ្នកប៉ុនប៉ងមករំដោះមនុស្សថែមទៀត។ ប៉ុន្ដែទោះជាយ៉ាងណា ជនល្មើសនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់ ដោយសមត្ថកិច្ចឃាត់ខ្លួនជនល្មើសបានចំនួន ៤នាក់ និងវត្ថុតាងជ្រូករស់ចំនួន ៣២ ក្បាល។

បច្ចុប្បន្នជនល្មើសទាំង ៤រូប ត្រូវបានមន្រ្ដីជំនាញនាំយកទៅសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់ ដោយឡែកជ្រូករស់ទាំងនោះបានប្រគល់ឱ្យមន្រ្ដីជំនាញយកទៅរក្សាទុក និងធ្វើចត្តាឡីស័កនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

កាលពីពេលកន្លងមកនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាលោកស្រ៊ន ពៅ បានប្រាប់មកកាន់ EAC News ថាកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោកបានដាក់សំណើសុំអន្តរាគមន៍ដល់អាជ្ញាធរជួយទប់ស្កាត់ ការលួចនាំចូលនៅសត្វរស់ និងផលិតផលមានដើមកំណើតពីសត្វ និងសាច់បង្កក នៅតាមព្រំដែនកម្ពុជាវៀតណាម លើខេត្តចំនួន ៤ គឺខេត្តស្វាយរៀង ព្រៃវែង តាកែវ និងខេត្តត្បូងឃ្មុំ។ ការដាក់សំណើនេះធ្វើឡើងបន្ទាប់ពីសមាគមបានចុះសិក្សានៅតាមព្រំដែនឃើញថាមានការនាំចូលជាហូរហែរ ដោយខាងសមាគមមានក្តីបារម្ភថា ចំពោះការនាំចូលសាច់សត្វទាំងនេះដោយខុសច្បាប់នេះ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក