ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសកម្ពុជាកំពុងពន្លឿនល្បឿននៃការចាក់វ៉ាក់សាំង

ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវមួយដើម្បីសំរេចគោលដៅនៃការចាក់វ៉ាក់សាំងចំនួន៧៥% នៃចំនួនប្រជាជនពេញវ័យរបស់ខ្លួននៅដំណាច់ឆ្នាំនេះ។ ការចាក់វ៉ាក់សាំងកំពុងដំណើរការនៅក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈដែលរាជធានីភ្នំពេញគ្រោងនឹងចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅពាក់កណ្តាលខែក្រោយនេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិនៃការចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងស្ថិតនៅលើផ្លូវដើម្បីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននៅរាជធានីភ្នំពេញនៅខែក្រោយនេះ ខណៈដែលមនុស្សជាង២លាននាក់បានចាក់វាក់សាំង។ ដោយសារការមកដល់នៃវ៉ាក់សាំងថ្មីពីប្រទេសចិន លោកស្រីបានមានប្រសាសន៍ថា ការចាក់ថ្នាំវាក់សាំងនេះកំពុងត្រូវបានពន្លឿន។

លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន បានមានប្រសាសន៍បន្ថែមថា គិតត្រឹមថ្ងៃពុធនេះមនុស្សពេញវ័យចំនួនជាង១,៧លាននាក់នៅក្នុងរាជធានីភ្នំពេញ បានចាក់ថ្នាំវ៉ាក់សាំងចំនួនពីរលើករួចហើយ នៅសល់ប្រជាជន២៥ម៉ឺននាក់ទៀតដែលគ្រោងនឹងទទួលការចាក់វាក់សាំងរបស់ពួកគេនៅខែក្រោយ។ នៅទូទាំងប្រទេសប្រជាជនជាង២,៨លាននាក់ហើយដែលបានចាក់វ៉ាក់សាំង។

នៅពេលការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញជិតដល់ពេលបញ្ចប់ ការចាក់វាក់សាំងនៅខេត្តកណ្តាលក៏កំពុងត្រូវបានដំណើរការ។ ក្រសួងសុខាភិបាលនឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងទៅខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង និងកំពង់ចាម ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

សំរាប់នៅតាមខេត្តនីមួយៗ ការចាក់វ៉ាក់សាំងត្រូវបានអនុវត្តមុនគេនៅក្នុងទីតាំងដែលមានហានិភ័យខ្ពស់មុនពេលត្រូវបានដាក់ចេញឱ្យប្រើនៅកន្លែងផ្សេងទៀត។ លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌិន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលមិនទាន់បានចាក់វ៉ាក់សាំង សូមមេត្តាអត់ធ្មត់ និងរង់ចាំវេនរបស់ខ្លួនដើម្បីចាក់វាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក