ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អនុប្រធានគណបក្សប្រជាជន ទទួលស្គាល់បញ្ហាប្រឈមក្នុងសង្គមតែថាមិនមែនកើតចេញពីកំហុសផ្នែកនយោបាយបក្សឡើយ

ភ្នំពេញ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាចាប់តាំងពីបានទទួលការទុកចិត្តពីប្រជាពលរដ្ឋឱ្យគណបក្សមួយនេះដឹកនោះប្រទេស គណបក្សបានដើរតួនាទីយ៉ាងត្រឹមត្រូវ មានមាគ៌ានយោបាយច្បាស់លាស់ដែលនាំឱ្យមាន សន្ដិភាព ការគោរពសិទ្ធិមនុស្ស សិទ្ធិបោះឆ្នោត ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងការពារអាយុជីវិតរបស់ពលរដ្ឋចេញពីគ្រោះថ្នាក់។ ទោះជាយ៉ាងណាសម្ដេចបានទទួលស្គាល់នូវបញ្ហាប្រឈមនានាដែលកើតចេញក្នុងពេលដែលដឹកនាំរដ្ឋតែថាកំហុសទាំងនេះមិនមែនកើតចេញពីកំហុសផ្នែកនយោបាយរបស់បក្សដែលបានដាក់ចេញទេ។

ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា គ.២៧ នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា មានកត្តាជាច្រើនដែលធ្វើឱ្យមានកំហុសក្នុងការដឹកនាំរដ្ឋរបស់គណបក្សប្រជាជននោះគឺ ដោយសារសមត្ថភាពផ្គត់ផ្គង់ទៅនឹងតម្រូវការ ភាពអសកម្មរបស់មន្ត្រីខ្លះក្នុងការផ្ដល់សេវា ឬផលប៉ះពាល់នានាផ្នែសត្យានិម័ត ដែលទាមទារឱ្យដាក់ចេញនូវគោលនយោបាយជាបន្តទៀតដើម្បីដោះស្រាយបញ្ហានេះ។

សម្ដេចថា៖ «ជារួមបញ្ហាប្រឈមទាំងនោះមិនមែនកើតចេញពីកំហុសឆ្គងខាងនយោបាយ ឬយុទ្ធសាស្ត្រដែលនាំឱ្យអន្តរាយដល់ប្រទេសជាតិនោះឡើយ។ ដោយឡែកក្រុមប្រឆាំងជ្រុលនិយម និងក្រុមអគតិមួយចំនួនមិនត្រឹមតែមិនបានចូលរួមដោះស្រាយបញ្ហាប្រឈមនោះទេថែមទាំងប្រើប្រាស់បញ្ហាប្រឈមទាំងនោះឆ្កឹះឆ្កៀលបំប៉ោង បំភ្លៃការពិត ក្នុងសង្គមតាមបែបចលនាប្រជានិយមប៉ុនប៉ងបង្កអសន្ដិសុខដល់សង្គមដើម្បីពួកគេកេងចំណេញខាងនយោបាយដោយពុំគិតពីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជានោះឡើយ»។

សម្ដេចក្រឡាហោមបានដាក់បញ្ជាដល់សមាជិកគណបក្សឱ្យខិតខំប្រឹងប្រែងរួបរួមគ្នាបន្ថែមទៀត បង្កើតសាមគ្គីភាព ផ្សព្វផ្សាយពីគោលនយោបាយបក្ស និងសភាពការការងារទាំងជាតិនិងអន្តរជាតិដល់សមជិកគណបក្ស បង្កើនចំនួនសមាជិកបក្សដោយស្ម័គ្រចិត្ត ជួយដល់មន្ត្រីរាជការដោយមិនមានការរើសអើង ដោះស្រាយបញ្ហាប្រឈម និងភាពអសកម្មជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យគណបក្សបន្តឈ្នះឆ្នោតឃុំសង្កាត់២០២២ និងថ្នាក់ជាតិ២០២៣ខាងមុខផងដែរ។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានបន្តដឹកនាំរដ្ឋាភិបាលកម្ពុជារហូតបច្ចុប្បន្ន។

នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី៥ ឆ្នាំ២០២២ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក