វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

អាស៊ានត្រៀមពិភាក្សាអំពីលិខិតឆ្លងដែនវ៉ាក់សាំង

សិង្ហបុរី : និស្សិតមកពីប្រទេសសឹង្ហបូរីអាចនឹងត្រូវបានផ្តល់អាទិភាពក្នុងការធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីបន្តឬបញ្ចប់ការសិក្សារបស់ពួកគេ។  នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុតម៉ូរីសុន (Scott Morrison) បានធ្វើការអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លីសៀនឡុង (Lee Hsien Loong)។

នេះជាដំណឹងល្អមួយសម្រាប់និស្សិតនៅប្រទេសសឹង្ហបូរី ក៏ដូចជានិស្សិតនៅកម្ពុជាដែលចង់វិលត្រឡប់ទៅបន្តការសិក្សារបស់ពួកគេវិញ ដែលទោះបីជាត្រូវរង់ចាំបន្តិចមែនប៉ុន្តែមិនយូរនោះទេ។

នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីរយៈពេល១៨​ខែនៃការបិទខ្ទប់ ការរក្សាគម្លាត និងការបិទព្រំដែនផ្សេងៗ អាចនឹងឈានដល់ការបញ្ចប់ដោយសារបណ្ដារប្រទេសទាំងអស់បានបង្កើនល្បឿនសម្រាប់ការចេញវ៉ាក់សាំងរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ដោយត្រូវអរគុណដល់ប្រទេសចិន ចំពោះកិច្ចពិភាក្សាដែលកំពុងដំណើរការដើម្បីបង្កើត “លិខិតឆ្លងដែនវ៉ាក់សាំង” របស់អាស៊ាន។

លិខិតឆ្លងដែនឌីជីថលទាំងនេះ ត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួននៅលើពិភពលោក ហើយជាមួយគ្នានេះដែរ រដ្ឋាភិបាលអាស៊ានក៏កំពុងតែដំណើរការធ្វើដូចគ្នា ដូច្នេះការធ្វើដំណើរអាជីវកម្មឆ្លងដែន និងជាពិសេសខាងផ្នែកទេសចរណ៍អាចនឹងចាប់ផ្តើមមានឡើងវិញក្នុងពេលឆាប់ៗ។

លិខិតឆ្លងដែនវ៉ាក់សាំងចិន - អាស៊ាន ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍នេះ នៅក្នុងប្រទេសចិន។ វាអាចប្រើប្រាស់បានសម្រាប់អ្នកដែលបានទទួលការចាក់វាក់សាំងបង្ការគ្រប់ចំនួន និងកំពុងធ្វើដំណើររវាងប្រទេសដែលមានហានិភ័យទាប។ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាងយី (Wang Yi) មានក្តីសង្ឃឹមជាពិសេសថា ការរៀបចំនេះអាចនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដោយសារតែការដាក់ចេញវ៉ាក់សាំងការពារកំពុងតែមានភាពរីកចម្រើន ខណៈការរីករាលដាលនៃជំងឺរាតត្បាតនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គម្រោងវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា។

លិខិតឆ្លងដែនវ៉ាក់សាំងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានលើកយកមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំលើកទី ៣៨-៣៩ នៅប្រទេសប្រ៊ុយណេ នៅក្នុងខែតុលានេះ នៅពេលដែលគេសង្ឃឹមថា វានឹងមានការរីកចម្រើនគ្រប់គ្រាន់ ដែលត្រូវបានឆ្ពោះទៅរកអភ័យឯកសិទ្ធិរបស់ខ្លួននៅក្នុងតំបន់ដែលមានព្រំដែនអាចបើកឡើងវិញបាន។ ក្នុងពេលនេះ“ Travel Bubbles” ទំនងជាត្រូវបានបង្កើតឡើងរវាងប្រទេសដែលមានហានិភ័យទាបនៃការឆ្លង និងមានអត្រាការចាក់វ៉ាក់សាំងខ្ពស់។ ប្រទេសកម្ពុជាមានបំណងចាក់វ៉ាក់សាំងឱ្យបានជាង ៧០ភាគរយនៃចំនួនប្រជាជនពេញវ័យរបស់ខ្លួននៅដំណាច់ឆ្នាំនេះ ដូច្នេះនិស្សិតអាចនឹងបានបន្តការសិក្សានៅក្រៅប្រទេសរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក