ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជំរុញមន្ត្រីគណបក្សឲ្យខិតខំបម្រើប្រជាជនតាមមូលដ្ឋានឲ្យបានល្អដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោត

ភ្នំពេញ៖ សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅយុវជនបក្សប្រជាជនថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសភូមិ-ឃុំ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ។ លោកថ្លែងបែបនេះក្នុងពេលសំណេះសំណាលជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៩ ខែឧសភា។

ក្នុងពេលសំណេះសំណាលនេះលោក ហ៊ុន ម៉ាណែត លើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានខិតខំបម្រើស្ថាប័នប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំរបស់ប្រធានគណបក្ស សម្តេចតេជោ ហ៊ុន សែន។

លោកបន្ថែមថា គណបក្សប្រជាជនមានស្នាដៃ និងគុណបំណាច់ធំធេងជាប្រវត្តិសាស្ត្រជាច្រើនមកដែលជាមោទកភាពរបស់យុវជនចូលរួមនយោបាយជាមួយ។ លោកបានរម្លឹកពីតួនាទីរបស់យុវជនគណបក្សដែលមានតួនាទីបម្រើ ការពារ ធ្វើយ៉ាងណាឲ្យពលរដ្ឋទទួលបាននូវសុខ សន្ដិភាព និងការអភិវឌ្ឍ។

លោកថា៖ «យុវជនគណបក្សប្រជាជនកម្ពុជាមានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេក្នុងការបម្រើគណបក្សអស់រយៈពេលជាង៧០ឆ្នាំ កន្លងមកនេះ ហើយក៏នឹងបន្តធានាប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសក្នុងបរិបទនៃការវិវឌ្ឍប្រែប្រួលរបស់សង្គមជាតិ ក្នុងនាមជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក។ [...] យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសភូមិ-ឃុំមានសុវត្ថីភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូបគឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក