ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ស៊ុន ចាន់ថុល ថាគម្រោងមន្ទីរពេទ្យតេជោសែនកោះធំនឹងត្រូវរៀបចំឲ្យក្លាយមន្ទីរពេទ្យស្ដង់ដារស្មើមន្ទីរពេទ្យកាល់ម៉ែត្រ

កណ្ដាល៖ គម្រោងមន្ទីរពេទ្យតេជោសែនកោះធំ ក្រៅពីជាមន្ទីរពេទ្យដែលស្អាតជាងគេហើយ មន្ទីរពេទ្យនេះនឹងបំពាក់ឧបករណ៍ស្ដង់ដារឲ្យដូចពេទ្យកាល់ម៉ែត្រថែមទៀត។ នេះជាការបញ្ជាក់របស់ប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកកោះធំលោក ស៊ុន ចាន់ថុល ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងពេលចុះសំណេះសំណាលនោះលោកបានបង្ហើបថា៖ «គម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ ដែលគ្មាន មន្ទីរពេទ្យណាស្អាតដូចជាមន្ទីរពេទ្យស្រុកកោះធំនេះឡើយ និងបានបន្ថែមថាក្រោយបញ្ចប់ការសាងសង់មន្ទីរពេទ្យនេះត្រូវការថវិកាប្រមាណជាង ៦លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងការទិញសម្ភារៈឧបករណ៍វេជ្ជសាស្ត្រមកបំពាក់ដើម្បីផ្ដល់សេវាប្រកបដោយគុណភាព ស្របតាមស្តង់ដាររបស់មន្ទីរពេទ្យកាល់ម៉ែត្រ និងផ្តល់សេចក្តីទុកចិត្តជូនអ្នកស្រុកធំ និងសមិទ្ធផលសំខាន់សម្រេចបានជាច្រើនទៀត»។

ក្រៅពីគម្រោងមន្ទីរពេទ្យនេះលោកក៏បានឲ្យដឹងពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកកោះធំដែលមាន អាងហែលទឹក ផ្លូវបេតុង ប្រឡាយទឹក សាលារៀន សុខសន្តិភាព និងមានមណ្ឌលសុខភាពជាដើម។

អគារមន្ទីរពេទ្យតេជោសែនកោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់២ជាន់។

មន្ទីរពេទ្យនេះអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់បម្រើឱ្យការព្យាបាល។

មន្ទីរពេទ្យនេះគ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២២។

មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក