ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា គឺក្តីសុខ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ

កំពង់ស្ពឺ៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានធ្វើដំណើរទៅកាន់ឃុំស្គុះ និងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសុក្រ ទី២៧ ខែឧសភា នឹងថាអ្វីដែលលោកកត់សម្គាល់ទឹកមុខពោរពេញដោយក្តីស្រលាញ់ និងការរាប់អានពីពលរដ្ឋចំពោះលោកដែលលោកថានេះជាអ្វីដែលគណបក្សប្រជាជនខិតខំប្រឹងប្រែងដើម្បីផ្ដល់ទៅពលរដ្ឋ។

លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃទី២៧ ខែឧសភាថា គណបក្សប្រជាជនបាននៅរួមសុខទុក្ខជាមួយពលរដ្ឋ ហើយមានទាំងសមត្ថភាពក្នុងការការពារអាយុជីវិត ធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកសាងសមិទ្ធផល វឌ្ឍភាពពិតប្រាកដ និងគិតគូរបន្តដល់អនាគតរបស់អ្នកជំនាន់ក្រោយ។

លោកថា៖ «លទ្ធផលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា គឺក្តីសុខ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ។ បើនិយាយបែបសាមញ្ញ គឺថាគណបក្សប្រជាជនកម្ពុជាមានសមត្ថភាពពេញលេញក្នុងការសម្រេចនូវលទ្ធផល និងសមិទ្ធផលនានាដែលបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដ»។

លោកបានស្នើដល់ពលរដ្ឋបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនបន្តថែមទៀត។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូបគឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក