ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ទស្សនកិច្ចរបស់មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមបញ្ចប់ភ្លាមៗ

ភ្នំពេញ: ករណីថ្មីមួយកំពុងលេចឡើងនៅមូលដ្ឋានទ័ពជើងទឹករាមក្បែរក្រុងព្រះសីហនុ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបាននិយាយថាអនុព័ន្ធយោធារបស់របស់ខ្លួន គឺលោកវរសេនីយឯក Marcus M. Ferrara Ferrara បានទៅកាន់មូលដ្ឋានទ័ពនៅថ្ងៃសុក្រនេះដោយមានកិច្ចសហការជាមួយអាជ្ញាធរកម្ពុជាប៉ុន្តែត្រូវបានបដិសេធមិនឱ្យលោកអនុព័ន្ធយោធចូលមើលបានអស់ នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក នោះទេ ហើយបានបញ្ចប់ដំណើរទស្សនកិច្ចនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនស្ថានទូតសហរដ្ឋអាមេរិកបានស្នើសុំឱ្យដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងវិញម្តងទៀតដើម្បី “អនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែងនៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត”។ មិនមានការបញ្ជាក់ថាតើ ការសុំដើរមើលគ្រប់កន្លែង មានន័យយ៉ាងដូចម្តេច ចំពោះអ្វីដែលមូលដ្ឋានយោធាកម្ពុជាបានអនុញ្ញាតិផ្តល់ឱ្យរួចមកហើយ។

ការស្នើសុំឲ្យសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនក្នុងជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីសហរដ្ឋអាមេរិក ដែលសំណើនោះត្រូវបានសម្តេចនាយករដ្ឋមន្រ្តីអនុញ្ញាតរួចហើយ។

ការអនុញ្ញាតនោះត្រូវបានផ្តល់ឱ្យដើម្បីបន្ថយការភ័យខ្លាចរបស់ទីក្រុងវ៉ាស៊ីនតោន ដែលទីក្រុងភ្នំពេញកំពុងអនុញ្ញាតឱ្យទីក្រុងប៉េកាំងសាងសង់មូលដ្ឋានកងទ័ពជើងទឹកផ្ទាល់ខ្លួននៅលើឈូងសមុទ្រថៃ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ម្តងហើយម្តងទៀតថា មូលដ្ឋាននៅតែស្ថិតក្រោមការគ្រប់គ្រងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាហើយថាប្រទេសចិនគ្រាន់តែជាការផ្តល់មូលនិធិដល់ការអភិវឌ្ឍមូលដ្ឋាននេះប៉ុណ្ណោះ។

នៅពេលបញ្ចប់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសណាមួយនៅលើពិភពលោកនឹងត្រូវបានស្វាគមន៍ឱ្យប្រើមូលដ្ឋានទ័ពនិងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា។

បន្ទាប់ពីទស្សនកិច្ចនៅថ្ងៃនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “ទស្សនកិច្ចជាធម្មតា និងញឹកញាប់ របស់អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក និងអនុព័ន្ធយោធា បរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាមអាចជាជំហានមួយយ៉ាងសំខាន់ឆ្ពោះទៅរកតម្លាភាពនិងការទុកចិត្តគ្នាទៅវិញទៅមកបានច្រើន។

ការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធករណីនេះ នឹងត្រូវបានគេរំពឹងទុក។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក