ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារដាក់កំហិតម្ចាស់រោងចក្រសហគ្រាសវាយនភណ្ឌឲ្យគោរពច្បាប់ស្ដីពីការងារ

ភ្នំពេញ៖ ក្រសួងការងារដាក់កំហិតម្ចាស់រោងចក្រសហគ្រាសវាយនភណ្ឌស្ថិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបឲ្យគោរពច្បាប់ស្ដីពីការងារ ដោយព្រមានផាកពិន័យភ្លាមនៅពេលដែលក្រសួងរកឃើញ ករណីល្មើសនឹងចំណុចអាទិភាពណាមួយ។

នៅក្នុងលិខិតចុះនៅថ្ងៃសុក្រ ទី២៧ ខែឧសភា នាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារ បានដាក់កំហិតទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលស្ថិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ឲ្យអនុវត្តបែបបទស្ដីពីលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌនៃបេឡាជាតិសន្តិសុខសង្គម និងលក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងសហគ្រាសរបស់ខ្លួន ក្នុងករណីល្មើសនឹងចំណុចអាទិភាពណាមួយនឹងត្រូវទទួលរងការផាកពិន័យភ្លាមៗពីអធិការការងារយោងតាមច្បាប់ នឹងបទប្បញ្ញត្តិជាធរមាន។

បែបបទទាំងនោះត្រូវបានបែងចែកជា៥ផ្នែក ដែលសរុបរួមទាំងអស់មាន៣១ចំណុចដែលម្ចាស់សហគ្រាសត្រូវអនុវត្តនិងគោរពតាមរួមមាន ទី១ បែបបទស្ដីពីសហគ្រាសដែលតម្រូវឲ្យម្ចាស់សហគ្រាសត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងត្រូវបិទផ្សាយបទបញ្ជាទាំងនោះឱ្យបានត្រឹមត្រូវ។

ចំណែកផ្នែកទី២ ជាលក្ខខណ្ឌទូទៅនៃការងារ ដែលម្ចាស់រោងចក្រ សហគ្រាសត្រូវផ្ដល់ប្រាក់ឈ្នួលប្រចាំខែ ប្រាក់ថែមម៉ោង និងប្រាក់បំណាច់ អតីតភាពការងារឲ្យបានត្រឹមត្រូវ។ ម្ចាស់រោងចក្រ សហគ្រាស ត្រូវធ្វើយ៉ាងណាកុំឲ្យមានការរើសអើង និងទទួលរងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ត្រូវឲ្យកម្មករនិយោជិតជាស្រ្តីមានពេលសម្រាកលំហែមាតុភាព និងមិនត្រូវបញ្ឈប់កម្មករនិយោជិតជាស្ត្រីដែលមានផ្ទៃពោះ ឬឈប់សម្រាលកូន ឬបង្ខំឱ្យលាឈប់ពីការងារ។ ជាពិសេសគឺមិនត្រូវឲ្យក្មេងដែលមានអាយុក្រោម ១៨ឆ្នាំចូលធ្វើការ ឬឲ្យទៅធ្វើការដែលមានហានិភ័យខ្ពស់។

ផ្នែកទី៣ គឺជាលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដែលម្ចាស់រោងចក្រ សហគ្រាសត្រូវរៀបចំការផ្តល់ភេសជ្ជៈអនាម័យ ទឹកស្អាតឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ដល់កម្មករនិយោជិត និងត្រូវរៀបចំប្រអប់សង្គ្រោះប្រចាំរោងចក្រ សហគ្រាសឱ្យបានត្រឹមត្រូវ។ ត្រូវរៀបចំប្រព័ន្ធបញ្ចេញ បញ្ចូលខ្យល់នៅក្នុងអគារឱ្យសមស្រប និងរៀបចំច្រកអាសន្នទាំងអស់អាចចេញដោយសុវត្ថិភាព។

ចំណែកផ្នែកទី៤ គឺជាលក្ខខណ្ឌនៃរបបសន្តិសុខសង្គម ដែលម្ចាស់រោងចក្រសហគ្រាសត្រូវរៀបចំចុះបញ្ជីការរោងចក្រ សហគ្រាសនៅបេឡាជាតិសន្តិសុខសង្គមឱ្យបានត្រឹមត្រូវ រៀបចំចុះបញ្ជីកាកម្មករនិយោជិត និងត្រូវបង់ភាគទានឱ្យកម្មករនិយោជិតផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពឱ្យបានត្រឹមត្រូវ។

ចុងក្រោយគឺ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ ដោយត្រូវរៀបចំបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក និងមិនត្រូវបង្ខិតបង្ខំកម្មករនិយោជិតឱ្យចូលរួមនិងមិនចូលរួមនៅក្នុងសហជីព។

ក្នុងនោះ ម្ចាស់រោងចក្រ សហគ្រាស មានកាតព្វកិច្ចស្វ័យប្រកាសអធិការកិច្ចការងារក្នុងប្រព័ន្ធ ស្វ័យប្រវត្តិកម្មចំនួន ២លើកក្នុងមួយឆ្នាំ គឺលើកទី១ ឱ្យបានមុនដំណាច់ខែមិថុនា និងលើកទី២ ឱ្យបានមុនដំណាច់ ខែធ្នូ នៃឆ្នាំនីមួយៗ។

ក្រសួងក៏បានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសឲ្យកម្មករ និយោជិតនៅក្នុងសហគ្រាសរបស់ខ្លួនត្រូវតែចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ ដោយអធិការការងារ នឹងចុះធ្វើអធិការកិច្ចការងារពិសេស ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិតចាក់វ៉ាក់សាំង។

ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសមិនបានធ្វើរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារ តាម កាលកំណត់ និងមិនព្រមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ត្រូវទទួលការពិន័យ ឬផ្តន្ទាទោសតាមច្បាប់ និងការចាត់វិធានការតាមផ្លូវច្បាប់ពីក្រសួង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក