ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក វង សូត ណែនាំដល់មន្រ្តីគណបក្សត្រូវបន្តក្តាប់សតិអារម្មណ៍និងក្តីកង្វល់របស់ប្រជាជននៅមូលដ្ឋានអោយបានគ្រប់ជ្រុងជ្រោយ

ត្បូងឃ្មុំ ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោក វង សូត បានផ្តល់ការណែនាំដល់មន្រ្តី គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តក្តាប់សតិអារម្មណ៍ និងក្តីកង្វល់របស់ប្រជាជននៅមូលដ្ឋានអោយបានគ្រប់ជ្រុងជ្រោយ ហើយខិតខំដោះស្រាយកង្វល់ និងចំណុចខ្វះខាតទាំងនោះ ឱ្យចំបញ្ហា ដោយយុត្តិធម៌ តាមដែលអាចធ្វើទៅបាន។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍លទ្ធផលឃោសនាបោះឆ្នោត និងដាក់ចេញនូវផែនការសកម្មភាព ការងារនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក លោក វង សូត ក៏បានណែនាំឱ្យមន្ត្រីមិនត្រូវព្រងើយកន្តើយឡើយ ហើយត្រូវស្តាប់សំណូមពរ និងស្គាល់តម្រូវការរបស់ប្រជាជនជាក់ស្តែងនៅមូលដ្ឋានរួចខិតខំដោះស្រាយជូនពួកគាត់។ ទន្ទឹមនេះ មន្រ្តីបក្សមូលដ្ឋាន ថ្នាក់ស្រុក ថ្នាក់ឃុំភូមិ និងមន្រ្តី គណៈពង្រឹងគ្រប់លំដាប់ត្រូវរួមជាអង្គតែមួយ ហើយត្រូវបន្តរក្សា ឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងចេះធ្វើការក្នុងស្មារតីជាក្រុម។

ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនឈរឈ្មោះទាំងពេញសិទ្ធិ និងបម្រុង សកម្មជន យុវជន និងក្រុមការងារគណបក្សគ្រប់លំដាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត គិតចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតរហូតមកទល់នឹងពេលនេះ ទាំងការឃោសនា ប្រមូលផ្តុំនៅនឹងកន្លែង ការឃោសនាចល័ត និងការចុះឃោសនាជួបសមាជិកតាមខ្នងផ្ទះព្រមទាំងសកម្មភាពតាមមណ្ឌល និងចូលរួមចំណែកទាំងស្មារតីនិងសម្ភារៈរបស់មន្រ្តីគណបក្សគ្រប់លំដាប់ចុះជួយមូលដ្ឋានឃុំ ក្នុងស្រុកពញាក្រែក។

លោក វង សូត បានដាក់ចេញយុទ្ធសាស្ត្រមួយចំនួន ក្នុងការកែសម្រួល និងសម្រួចបន្ថែមយុទ្ធសាស្រ្ត និងផែនការសកម្មភាពដើម្បីយកទៅអនុវត្តក្នុងមូលដ្ឋាន ព្រមទាំងដាក់ចេញនូវវិធានការថ្មីៗ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត និងការបដិឃោសនា ស្របតាមសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក