ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

សម្ដេចតេជោកែសម្រួលផ្ទៃដីបឹងទន្លេសាបស្ថិតក្នុងខេត្តពោធិ៍សាត់ជាង៣ពាន់ហិតាពីតំបន់៣ ដាក់ទៅជាតំបន់២ ឱ្យពលរដ្ឋជាង ១ពាន់៦រយគ្រួសារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ហិតា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣ នៃបឹងទន្លេសាប មកបញ្ជូលតំបន់២ ប្រគល់ជូនពលរដ្ឋចំនួន ១ ៦៥៨គ្រួសារ ប្រើប្រាស់និងអាស្រ័យផល។ 

ក្នុងអនុក្រឹត្យចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានផ្ទេរដី ជាង១ ១២២ហិតា ពីបឹងទន្លេសាបក្នុងស្រុកក្រគរឱ្យពលរដ្ឋ ៥៨៥គ្រួសារ និងជាង១ ១៥៦ហិតា ពីស្រុកបាកានជូនប្រជាពលរដ្ឋចំនួន ៣៦៧គ្រួសារ។ 

ការសម្រេចនេះគឺបន្ទាប់ពីសម្ដេចតេជោកាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា បានប្រកាសឱ្យអាជ្ញាធរឃុំ ស្រុក ខេត្ត និងក្រសួងរៀបចំដែនដី ពិនិត្យឡើងវិញពីព្រំប្រទល់តំបន់២ និងតំបន់៣ ដែលអាចកែសម្រួលបានដោយអាស្រ័យកត្តាភូមិសាស្ត្រ និងប្រវត្តិសាស្ត រួមទាំងជីវភាពប្រជាពលរដ្ឋ។ 

គួរឲ្យដឹងដែរថា បឹងទន្លេសាបចែកជា៣តំបន់ ដែលតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាជនដែលអាចរស់នៅនិងអាចចុះបញ្ជីជូនប្រជាពលរដ្ឋ តំបន់ទី២ គឺជាតំបន់ដែលនៅចន្លោះតំបន់១ និងតំបន់៣ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មាន តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត។

បើតាមសម្ដេចតេជោ ហ៊ុន សែន កាលពីកន្លងទៅសម្ដេចបានឱ្យរដ្ឋមន្ត្រីក្រសួងដែនដី និងអភិបាលខេត្ត ជាប់បឹងទន្លេសាបធ្វើការកែសម្រួលព្រំប្រទល់តំបន់៣ និងតំបន់២ លើខេត្តចំនួន៣ ដែលរួមមានខេត្តពោធិសាត់ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ដោយបានកែសម្រួលផ្ទៃដីបឹងទន្លេសាបប្រមាណ ១ម៉ឺន១៤ហិតា ពីតំបន់២ មកតំបន់១ ដល់ពលរដ្ឋជាង ៩ពាន់គ្រួសារ និងសម្រួលផ្ទៃដីពីតំបន់៣ មកតំបន់២ ប្រមាណ ៩ពាន់៨រយហិតា ដល់ពលរដ្ឋប្រមាណ ៣ពាន់៤រយគ្រួសារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក