ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ មិនទទួលយកការតិទៀនណាដែលថាការជ្រើសរើស លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តជាការ«ផ្ទេរតំណែង»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ចំពោះសហគមន៍អន្តរជាតិថា ការជ្រើសរើសលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបំរុងនៅថ្ងៃអនាគតមិនមែនជាការផ្ទេរតំណែងពីឪពុកទៅកូននោះទេ ដោយសារកម្ពុជាជាប្រទេសប្រជាធិបតេយ្យ មានការបោះឆ្នោតសម្រេចដោយប្រជាពលរដ្ឋ។ សម្ដេចមិនទទួលយកការតិទៀនទាំងឡាយណាដែលចាត់ទុកការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាការផ្ទេរតំណែង។ 

ឆ្លើយទៅនឹងសំណួរក្នុងសន្នីសិទអន្តរជាតិលើកទី២៧ ស្តីពី អនាគតរបស់អាស៊ី នៅថ្ងៃសុក្រ ទី២៧ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតគឺជាការសម្រេចរបស់គណបក្សប្រជាជនទាំងមូល ដែលមើលលើសមត្ថភាពរបស់បេក្ខជន។ 

សម្ដេចបញ្ជាក់ថាបើសិនលោក ហ៊ុន ម៉ាណែត អសមត្ថភាពវិញនោះ សម្ដេចក៏មិនដាក់មកជាបេក្ខជនបន្តវេន ដែលនាំឱ្យបំផ្លាញគណបក្សប្រជាជន ដែលសម្ដេចនិងថ្នាក់ដឹកនាំបក្សខិតខំកសាងឡើងមកឡើយ។

 សម្ដចតេជោថា៖ «សម្រាប់អ្នកដែលទិតៀន សូមបន្តទិតៀនបន្តទៀតចុះ ព្រោះយើងខ្ញុំនៅទីណា ប្រើប្រាស់ការបោះឆ្នោត (ជ្រើសរើសបក្សនយោបាយ និងនាយករដ្ឋមន្រ្តី)។ បើសិនគណបក្សប្រជាជន ចាញ់ឆ្នោត វាមិនមែន បាត់តែ ហ៊ុន ម៉ាណែត ទេ វាបាត់ទាំង ហ៊ុន សែន (ធ្លាក់ចេញពីតំណែង) តែម្ដង។ ដូច្នេះបើប្រើវិធីបោះឆ្នោត វាមានអ្វីដែរខុស។ ខ្ញុំបណ្ដុះបណ្ដាលកូនរបស់ខ្ញុំ មិនមែនបណ្ដុះបណ្ដាលយកមកឱ្យធ្វើមេចោរទេ ។ នៅលើពិភពលោកនេះ តើមានអ្នកណាចង់ឱ្យកូនខ្លួន មិនចង់ឱ្យមាន ឱ្យបាន មិនចង់ឱ្យធ្វើអ្នកធំ»។

កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកមានឋាន្តរស័ក្កិជាឧត្តមសេនីយ៍ឯក(ផ្កាយបី)នៃកងទ័ពជាតិ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក