ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ាន៖ ជំរុញឱ្យតៃវ៉ាន់ប្រកាសឯករាជ្យគឺជាដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំទាស់ទៅនឹងបំណងណាមួយដែលញុះញង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ និងអន្តរាគមន៍យោធារបស់លោកខាងលិចជួយតៃវ៉ាន់ ដែលសម្ដេចយល់ថាជាការញុះញង់ឱ្យចិនសម្លាប់ជាតិសាសន៍ខ្លួន និងជាដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់។ 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្នីសិទ្ធព័ត៌មាននៃសន្និសីទអន្តរជាតិលើកទី២៧ ស្តីពី អនាគតរបស់អាស៊ី នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយបានលើកឡើងថាករណីកោះតៃវ៉ាន់ គឺខុសពីករណីប្រទេសអ៊ុយក្រែន ដែលភាពខុសគ្នានោះគឺប្រទេសអ៊ុយក្រែនគឺជាប្រទេសឯករាជ្យ ខណៈតៃវ៉ាន់ត្រូវបានប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងចាត់ទុកថាជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ សម្ដេចថា ប្រទេសចិនមិនល្ងង់ដល់ថ្នាក់បង្ហូរឈាមជាតិសាសន៍ខ្លួននោះទេ ដរាបណាតៃវ៉ាន់មិនប្រកាសឯករាជ្យ និងហើយពុំមានប្រទេសណាឈ្លានពានតៃវ៉ាន់។ 

សម្ដេចតេជោថា៖ «តាំងពីឆ្នាំ១៩៤៩ រហូតមកដល់ពេលនេះតើមានដែលឃើញចិនប្រើប្រាស់កម្លាំងទៅលើតៃវ៉ាន់ឬអត់? ប្រទេសទាំងឡាយគួរធ្វើការគោរពទៅដល់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ចិនផងដែរ ដែលគេទាំងឡាយទទួលស្គាល់ថាតៃវ៉ាន់ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ ឥឡូវហេតុអីបានជាដាក់បញ្ហាលើកបញ្ហាប្រៀបធៀបចិននិងតៃវ៉ាន់ទៅប្រៀបធៀបរវាងរុស្ស៊ីនិងអ៊ុយក្រែននេះជាបញ្ហាដែលខ្ញុំមិនយល់ស្របជាមួយនឹងបញ្ហាដែលកើតឡើងស្ដីអំពីការត្រៀមអន្តរាគមន៍យោធា»។

សម្ដេចតេជោ បានរម្លឹកដល់ដៃគូររបស់អាស៊ានទាំងក្នុងនិងក្រៅតំបន់ឱ្យមានការពិចារណាឱ្យបានហ្មត់ចត់ចំពោះទង្វើដែលនាំឱ្យបញ្ចេះគ្រោះថ្នាក់បង្កើតឱ្យមានអរិយភាពជាតិសាសន៍របស់ចិន។ 

សម្ដេចបានចោទសួរទៅអាមេរិក និងប្រទេសដទៃដែលសុទ្ធតែជាប្រទេសអនុវត្តន៍នូវនយោបាយចិនមួយទាំងអស់។ ហេតុអ្វីព្យាយាមចាប់ផ្ដើមញែកតៃវ៉ាន់ចេញពីចិន? 

ការលើកឡើងរបស់ប្រធានអាស៊ាននៅពេលនេះគឺតែ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃឌិន ក្នុងពេលប្រកាសប្រជុំ QUAD បានប្រកាសប្រើកម្លាំងបាយចូលការពារតៃវ៉ាន់ប្រសិនជាមានការវាយប្រហារពីចិន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក