ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោខំប្រឹងទប់ទឹកភ្នែកពេលបងប្រុសទី១ រម្លឹកពីបងប្អូន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅល្ងាចនេះសម្ដេចបានទៅសួរសុខទុក្ខបងទី១ ដែលទើបវិលត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ ក្រោយការវះកាត់។ សម្ដេចបន្ថែមថាទោះបីសុខភាព បងប្រុសទី១ ប្រសើរជាងមុនក្តីតែសម្ដេចនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទី២ សម្ដេចទេពញាណ ហ៊ុន ណេង នៅឡើយ។

សម្ដេចតេជោ បានសរសេរក្នុងបណ្ដាញសង្គមរបស់សម្ដេចនៅល្ងាចថ្ងៃទី២៧ ខែឧសភានេះថា៖ «២ថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំ នៃមរណភាពភរិយារបស់គាត់ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។ ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ ថតជាមួយឪពុកខ្ញុំហើយនិយាយថាបងប្អូនយើងមាន៦នាក់ ប្រុស ៣នាក់ស្រី ៣នាក់ ប្រុស ៣នាក់ដំបូង ទើបមានស្រី ៣នាក់ជាក្រោយ ដោយពុំមានឆ្លាស់គ្នាស្រីនិងប្រុសនោះទេតែគាត់ពុំបានដឹងថាពេល

នេះនៅសល់តែ៥នាក់នោះឡើយ»។

ត្រង់ចំណុចនេះសម្ដេចតេជោ សរសេរថាទឹកភ្នែកសម្ដេចស្ទើរតែហូរចេញមកហើយបែរមុខទៅម្ខាងនិងងាកមកវិញបបួលបងប្រុសទី១ ដូរនាឡិកាដៃដើម្បីបញ្ចប់នូវរឿងសោកសៅនេះ។

សម្ដេចតេជោបន្ថែមថា៖ «ទ្រាំរក្សាទុកដំណឹងនេះមិនឱយគាត់ដឹងមួយរយៈសិនដើម្បីសុខភាពគាត់។សង្ឃឹមថាបងទីមួយនិងវិញ្ញាណក្ខន្ធបងទីពីរនឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ»។

គួរឱ្យដឹងផងដែរថា បងប្រុសទី២ របស់សម្ដេចតេជោ គឺសម្ដេចទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារជំងឺគាំងបេះដូង។

បងប្អូនរបស់សម្ដេចតេជោ ហ៊ុន សែន មានចំនួន ៦នាក់ ដែលមានទី១ លោក ហ៊ុន សាន ទី២ សម្ដេចទេពញាណ ហ៊ុន ណេង ទី៣ សម្ដេចតេជោ ហ៊ុន សែន ទី៤ លោកស្រី ហ៊ុន សេងនី ទី៥ លោកស្រី ហ៊ុន ស៊ីណាត និងប្អូនស្រីពៅ លោកស្រី ហ៊ុន ប៊ុនធឿន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក