ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡដ្ឋាន Wembley គ្រោងបើកឱ្យអ្នកគាំទ្រចូលទស្សនារហូតដល់ ៤ម៉ឺននាក់ក្នុងព្រឹត្តិការណ៍ EURO

អង់គ្លេស៖ កីឡដ្ឋានជាតិអង់គ្លេស Wembley នឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតសំខាន់ៗមួយចំនួនដូចជា ការប្រកួតក្នុងពូល D ទាំង៣ នៃក្រុមជម្រើសជាតិអង់គ្លេស ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ២ប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-Final) ព្រមទាំងវគ្គផ្តាច់ព្រ័ត្រ EURO ២០២០ នេះផងដែរ។ សម្រាប់ការប្រកួតវគ្គចែកពូលនេះ ក៏មានបើកឱ្យអ្នកគាំទ្រទស្សនាចំនួន ២ម៉ឺននាក់ក្នុងមួយប្រកួតផងដែរ។

ដោយឡែក សម្រាប់ការប្រកួតចាប់ពីវគ្គចាញ់ធ្លាក់នៃព្រឹត្តិកាណ៍បាល់ទាត់ទ្វីបអឺរ៉ុប Euro ២០២០ ខាងមុខ កីឡដ្ឋាន Wembley របស់អង់គ្លេសនឹងអាចអនុញ្ញាតអោយអ្នកគាំទ្រចូលទស្សនារហូតដល់ពាក់កណ្តាលនៃចំនួនកៅអីសរុបនៃកីឡដ្ឋានទាំងមូល ពោលគឺរហូតដល់ ៤ម៉ឺននាក់ក្នុងមួយប្រកួត បន្ទាប់ពីគំរោងនេះកំពុងស្ថិតក្នុងការពិភាក្សាររវាង សមាគមបាល់ទាត់អង់គ្លេស (FA) និងរដ្ឋាភិបាលអង់គ្លេស ហើយនិងកំពុងរុញសំណើរនេះទៅកាន់សមាគមបាល់ទាត់អឺរ៉ុប UEFA ផងដែរ។

 អង់គ្លេសនឹងបើកកីឡដ្ឋាន Wembley ទទួលភ្ញៀវក្រូអាស៊ីនៅក្នុងពូល D នៅថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ៨យប់ មុនបន្តជួបជាមួយស្កុតឡេន នៅវេលាម៉ោង ២ទាបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា និងប្រកួតចុងក្រោយប៉ះ ឆេក នៅថ្ងៃទី២៣ ខែមិថុនានេះ វេលាម៉ោង២ទាបភ្លឺ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ EURO 2020 នេះ នឹងចាប់ផ្តើមប្រកួតនៅយប់នេះវេលាម៉ោង ២ទាបភ្លឺតទៅ ដោយជាជំនួបបើកឆាករវាងក្រុមជម្រើសជាតិអ៉ីតាលី ទទួលស្វាគមន៍តួកគី នៅកីឡដ្ឋាន Stadio Olimpico ទីក្រុងរ៉ូម ប្រទេសអ៉ីតាលី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក