ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

WHO៖ ដើមឈើ ៦រយលានដើមត្រូវបានកាប់យកមកប្រើប្រាស់ក្នុងឧស្សាហកម្មថ្នាំជក់

អន្តរជាតិ៖ ការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងអង្គការមួយចំនួនដែលឃ្លាំមើលថ្នាំជក់បង្ហាញថា ឧស្សាហកម្មថ្នាំជក់បានជះឥទ្ធិពលធំធេងមកលើបរិស្ថាន ដោយក្នុងនោះដើមឈើ ៦រយលានដើមត្រូវបានកាប់ និងទឹក ២២ពាន់លានលីត្រ ត្រូវបានយកមកប្រើប្រាស់ក្នុងឧស្សាហកម្មថ្នាំជក់ ខណៈថ្នាំជក់បានបំភាយឧស្ម័នកាបូនិច ៨៤លានតោនទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំ។

របាយការណ៍នៃការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកមួយនេះត្រូវបានចេញផ្សាយកាលពី២សប្ដាហ៍មុន ពោលគឺមុនពេលដែលពិភពលោកត្រៀមនឹងប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

អង្គការមួយនេះបានឲ្យដឹងថា ផលប៉ះពាល់នៃឧស្សាហកម្មថ្នាំជក់លើបរិស្ថានមានទំហំធំធេង និងកំពុងកើនឡើង ដោយបន្ថែមសម្ពាធដែលមិនចាំបាច់ដល់ធនធានធម្មជាតិដែលកំពុងខ្វះខាត និងប្រព័ន្ធអេកូផុយស្រួយរបស់ភពផែនដី។

របាយការណ៍បន្ថែមថា ថ្នាំជក់បានសម្លាប់មនុស្សជាង ៨លាននាក់ជារៀងរាល់ឆ្នាំ។ ថ្នាំជក់បានធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ហើយបំផ្លាញបរិស្ថាន តាមរយៈការដាំដុះ ការផលិត ការចែកចាយ ការប្រើប្រាស់ និងកាកសំណល់ថ្នាំជក់ក្រោយពេលប្រើប្រាស់រួច។

ជាមួយគ្នានេះដែរ ក្រុមអង្គការឃ្លាំមើលថ្នាំជក់ បានលើកឡើងថាឧស្សាហកម្មថ្នាំជក់គឺជាអ្នកបំពុលដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដែលបានបំផ្លាញសុខុមាលភាពប្រជាជន សេដ្ឋកិច្ចជាតិ រួមទាំងបង្កជាបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ។

ស្រដៀងគ្នានេះ របាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អតួ្រតពិនិត្យផលិតផលថ្នាំជក់ពិភពលោក (GGTC) បង្ហាញថាក្នុងផលិតកម្មថ្នាំជក់នៅលើពិភពលោក បានបំផ្លាញព្រៃឈើប្រមាណ ៦០០លានដើម ឬស្មើនឹង ៥% នៃព្រៃឈើដែលបាត់បង់សរុប។ ជារៀងរាល់ឆ្នាំ ឧស្សាហកម្មថ្នាំជក់បានបញ្ចេញកាកសំណល់រឹងប្រមាណ ២៥លានតោន ទឹកកខ្វក់ប្រមាណ ៥៥លានម៉ែត្រគូបទៅក្នុងបរិស្ថាន និងបំភាយឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ ៨៤លានតោនចូលទៅក្នុងបរិយាកាស ដែលវាបានបង្កើនសីតុណ្ហភាពភពផែនដី។ បន្ថែមពីលើនេះទៅទៀត ប្រេងឥន្ធនៈប្រមាណ ២១ពាន់លានលីត្រត្រូវបានបង្ហូរចូលទៅក្នុងទឹក និងប្រើប្រាស់នៅក្នុងដំណើរការដុតសម្ងួតដើម្បីផលិតថ្នាំជក់។

ក្រុមអង្គការទាំងនេះ ចាត់ទុកថាក្រុមហ៊ុនថ្នាំជក់កំពុងព្យាយាមបិទបាំងឥទ្ធិពលអាក្រក់នៃឧស្សាហកម្មរបស់ខ្លួន។ បើតាមមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អតួ្រតពិនិត្យផលិតផលថ្នាំជក់ពិភពលោកថា ការដែលក្រុមហ៊ុនថ្នាំជក់អះអាងថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ សហគមន៍ សេដ្ឋកិច្ចជាតិ និងបរិស្ថានជាដើមនោះ គ្រាន់តែជាការបំភាន់ បិទបាំងឥទ្ធិពលអាក្រក់ និងសាងឈ្មោះក្រុមហ៊ុននិងផលិតផលរបស់ខ្លួនប៉ុណ្ណោះ។

សម្រាប់ប្រទេសកម្ពុជា បើការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៩ បង្ហាញថា ប្រជាជនកម្ពុជាប្រមាណ ១៥ ០០០នាក់ ក្នុងមួយឆ្នាំ ឬប្រមាណ ៤០នាក់ក្នុង១ថ្ងៃបានស្លាប់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់។ ទន្ទឹមនឹងនេះ ជំងឺទាក់ទងនឹងថ្នាំជក់ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាខាតបង់ប្រាក់ប្រមាណ ៦៦៣ លានដុល្លារអាមេរិក ស្មើនឹង ៣.០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជារៀងរាល់ឆ្នាំ ដោយសារតែការចំណាយលើការថែទាំសុខភាព និងការខាតបង់ផលិតភាពការងារ ស្លាប់មុនអាយុ ពិការភាព បង្កឡើងដោយការប្រើប្រាស់ថ្នាំជក់។

យោងតាមអង្គការសុខភាពពិភពលោក ការចំណាយទៅលើថ្នាំជក់ ដែលជាផលិតផលធ្វើឱ្យញៀន ធ្វើឱ្យពលរដ្ឋបាត់បង់ធនធានមួយចំណែកធំ ពីការវិនិយោគទៅលើការអប់រំ ការថែទាំសុខភាព លំនៅដ្ឋាន និងអាចធ្វើឱ្យប្រជាជនជាប់ក្នុងអន្ទាក់នៃភាពក្រីក្រ។

ផ្អែកលើរបាយការណ៍របស់ស្ថាប័នសុខភាពសាធារណៈក្រៅរដ្ឋាភិបាលធ្វើការឃ្លាំមើលថ្នាំជក់ ក៏បានជំរុញប្រទេសកម្ពុជាបង្កើតឱ្យមានគោលនយោបាយដំឡើងពន្ធថ្នាំជក់ ដល់៧៥%នៃតម្លៃលក់រាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋប្រមាណ ៥៧០០០នាក់ពីការស្លាប់មុនអាយុ និងបង្ការការខាតបង់សេដ្ឋកិច្ច។ ស្ថាប័នទាំងនេះជឿថា តាមរយៈគោលនយោបាយដំឡើងពន្ធច្បាស់លាស់ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម ប្រមាណ ២៣៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល១៥ឆ្នាំខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក