ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបោះបង្គោលព្រំប្រទល់បឹងទន្លេសាបឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ឱ្យសហការជាក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអជ្ញាធរទន្លេសាបក្នុងកិច្ចការបោះបង្គោលព្រំប្រទល់បឹងទន្លេសាបឡើងវិញ រវាងតំបន់២ និងតំបន់៣ បន្ទាប់ពីកាត់ឆ្វៀលដីនៅតំបន់នេះឱ្យប្រជាពលរដ្ឋបង្កើតភូមិដ្ឋាន។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងការណ៍ពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ បានបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យធ្វើការងារនេះដើម្បីកែសម្រួលលិខិតបទដ្ឋានទាក់ទងទៅនឹងនិយាមការ ហើយនឹងការបោះបង្គោលឡើងវិញ និងពិនិត្យមើលលើការកាត់ដីពីតំបន់៣ មកតំបន់២ ដោយផ្អែកលើរយៈពេលដែលកសិករបង្កបង្កើនផលនៅលើដីនោះ។

សម្ដេចបន្តថា បញ្ហានេះត្រូវដោះស្រាយឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការឡូកឡំគ្នារវាងដីនៅតំបន់២ តំបន់៣ ដែលត្រូវជាតំបន់ការពារនិងតំបន់អាស្រ័យផល បន្ទាប់ពីការកាត់ដីឲ្យប្រជាពលរដ្ឋ។

សម្ដេចថ្លែងថា៖ «ដូច្នេះវិធីមានតែមួយគឺការកែតម្រូវព្រំប្រទល់សាជាថ្មី ដោយរៀបចំនិយាមការឡើងវិញ ដែលខ្ញុំករុណាផ្ទាល់ជាអ្នកចុះហត្ថលេខាលើអនុក្រឹត្យនោះ»។

គួរឲ្យដឹងដែរថា បឹងទន្លេសាបចែកជា៣តំបន់ ដែលតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាជនដែលអាចរស់នៅនិងអាចចុះបញ្ជីជូនប្រជាពលរដ្ឋ តំបន់ទី២ គឺជាតំបន់ដែលនៅចន្លោះតំបន់១ និងតំបន់៣ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មាន តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត។

បើតាមសម្ដេចតេជោ ហ៊ុន សែន កាលពីកន្លងទៅសម្ដេចបានឱ្យរដ្ឋមន្ត្រីក្រសួងដែនដី និងអភិបាលខេត្ត ជាប់បឹងទន្លេសាបធ្វើការកែសម្រួលព្រំប្រទល់តំបន់៣ និងតំបន់២ លើខេត្តចំនួន៣ ដែលរួមមានខេត្តពោធិសាត់ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ដោយបានកែសម្រួលផ្ទៃដីបឹងទន្លេសាបប្រមាណ ១ម៉ឺន១៤ហិតាពីតំបន់២ មកតំបន់១ ដល់ពលរដ្ឋជាង៩ពាន់គ្រួសារ និងសម្រួលផ្ទៃដីពីតំបន់៣មកតំបន់២ប្រមាណ ៩ពាន់៨រយហិតា ដល់ពលរដ្ឋប្រមាណ ៣ពាន់៤រយគ្រួសារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក