ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ទៀតនៅខេត្តរតនគិរី

រតនគិរី : នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ តុប វណ្ណណេត ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ មុខរបរជាងដែក នៅភូមិព្រៃសំពៅ ឃុំប្រសិទ្ធ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំ។ 

រដ្ឋបាលខេត្តរតនគិរីបានបន្តថា បុគ្គលខាងលើបានចេញពីស្រុកកំណើត មកស្នាក់នៅផ្ទះថៅកែផ្សាដែក យីហោជាងលាភ នៅម្តុំបែកចាន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានធ្វើដំណើរ តាមរថយន្តឈ្នួលដឹកអ្នកដំណើរពីភ្នំពេញមកខេត្តរតនគិរី តាមរថយន្តម៉ាក FORD ផ្លាកលេខ ភ្នំពេញ 2AV-4159 និងបានមកដល់ចំណុចត្រួតពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ក្រុមការងារឆ្លើយតប បន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុចគោលដៅបានធ្វើការត្រួតពិនិត្យ និងកំណត់ធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ លើឈ្មោះ តុប វណ្ណណេត ដោយឡែកអ្នករួមដំណើរ ១០នាក់ទៀតអវិជ្ជមាន។

រដ្ឋបាលខេត្តរតនគិរីបានបញ្ចាក់ថាត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក