ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ ពិភពលោកកំពុងចូលរបត់ថ្មីមួយនៃការបែកបាក់ និងការបែងចែកប៉ូលមនោគមវិជ្ជា

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាក្នុងពេលពិភពលោកកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាមរុស៊្សី-អ៊ុយក្រែន បានបង្កជាបញ្ហាថ្មីដល់ពិភពលោក ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រទេសផ្សេងទៀត រួមទាំងប៉ះដល់ការអភវិឌ្ឍន៍ក្នុងតំបន់អាស៊ីផងដែរ។ សម្ដេចតេជោ ថ្លែងបែបនេះក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពី អនាគតរបស់អាស៊ី នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែនបានបង្កឱ្យបរិយាកាសសន្តិសុខសកល មានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ និងអាចបង្កគ្រោះថ្នាក់ដែលគ្មាននរណាអាចប៉ាន់ប្រមាណបានថែមទៀត, ជាពិសេស បច្ច័យអវិជ្ជមានចំពោះការងើបឡើងវិញនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។

សម្ដេចតេជោក៏បានប្រមើលមើលឃើញថា សង្គ្រាមនេះបានបង្ហាញយ៉ាងច្បាស់ពីការវិលត្រឡប់មកវិញនូវការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ ដែលធ្វើឱ្យពិភពលោកឈានចូលទៅ «របត់ថ្មីមួយនៃការបែកបាក់ និង ការបែងចែកប៉ូលមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ»។

សម្ដេចថា៖ «រដ្ឋតូចៗ ត្រូវបានបង្ខំឱ្យជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ។ ជាការពិតការណ៍នេះនឹងបង្កើតនូវផលវិបាកជាច្រើនសម្រាប់ការអភិវឌ្ឍតំបន់អាស៊ីរបស់យើង»។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវគំនិតចំពោះកិច្ចការ និងទិសដៅអទិភាពរបស់អាស៊ានក្នុងពិភពលោកដែលបែកខ្ញែក ដោយអំពាវនាវដល់បណ្ដាប្រទេសតំបន់អាស៊ី ឈរលើគោលជំហររួមគ្នាគោរពអធិបតេយ្យភាព និងឯករាជ្យភាពគ្នាគោលការណ៍នៃសន្តិសហវិជ្ជមាន មិនជ្រៀតជ្រែក គោរពទៅវិញទៅមកនូវជីវភាពរស់នៅ ប្រពៃណី ទំនៀមទំលាប់ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ។

សម្ដេចក៏បានលើកឡើងពីការប្រកាន់ខ្ជាប់នូវគោលការណ៍ «ពហុភាគីនិយម» និង «កិច្ចសហប្រតិបត្តិការអន្ដរជាតិផ្អែកលើវិធាននៃច្បាប់» គឺជាវិធានពីរដែលអាស៊ីត្រូវតែបន្តប្រកាន់យក។

សម្ដេចបន្ថែមថា៖ «យើងមិនត្រូវបណ្ដោយឱ្យប្រទេសណាមួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬ ការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងៗ ដែលបំពានទៅលើច្បាប់អន្ដរជាតិ ព្រមទាំងគោលការណ៍ និង គោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជា-ជាតិនោះឡើយ»។

បន្ថែមលើពីនៃសម្ដេចបានជំរុញឱ្យបណ្តាប្រទេសអាស៊ីត្រូវតែធ្វើការជំរុញសហប្រតិបត្តិការក្នុងតំបន់ដើម្បីផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយសាមគ្គីភាព កសាងជំនឿចិត្ត រួមគ្នាជំរុញស្ដារនិងជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមរួមទាំងអស់គ្នា។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «កម្ពុជារួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀតនឹងខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មឡើងទៀតក្នុងការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ទ្វីបអាស៊ី និង ពិភព-លោក។ យើងនឹងបន្តពង្រឹងមជ្ឈភាព និងឯកភាពអាស៊ានដើម្បីធានាឱ្យបាននូវភាពធន់និងភាពរឹងមាំរបស់អាស៊ាន ក្នុងការប្រឆាំងនឹងសម្ពាធនិងឥទ្ធិពលដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោ-បាយកាន់តែខ្លាំងក្លាឡើងៗ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត»។

ថ្លែងក្នុងពេលធ្វើជាវាគ្មិនក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាកំពុងកាន់ដុំថ្មក្ដៅដែលសំដៅលើបញ្ហាចំនួន៤ដែលខ្លួនជួបប្រទះក្នុងពេលដឹកនាំអាស៊ានរួមមានបញ្ហាមីយ៉ាន់ម៉ា បញ្ហាកូវីដ-១៩ បញ្ហាសមុទ្រចិនខាងត្បូង និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ស្របនឹងបញ្ហានេះការប្រកួតប្រជែងភូមិសស្រ្តនយោបាយកំពុងធ្វើឱ្យអាស៊ានមានការលំបាកផងដែរ។

សម្ដេចបញ្ជាក់ក្នុងពេលនោះថា៖ «ខ្ញុំក៏បានកត់សម្គាល់ថាមិត្តភ័ក្ររបស់យើងដែលជាមហាអំណាចបានប្រាប់មកយើងថា គ្មានការចាំបាច់ឱ្យជ្រើសរើសអ្នកនោះទេ ហើយយើងក៏បានបញ្ជាក់ថាបើអស់លោកឱ្យយើងខ្ញុំជ្រើសរើសក៏យើងខ្ញុំអត់ជ្រើសរើសដែរ!»

នាយករដ្ឋមន្ត្រីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថាថាគំនិតផ្ដួចផ្ដើមណាក៏ដោយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក សម្រាប់កម្ពុជា និងអាស៊ានឈរលើគោលការណ៍៣គឺ ត្រូវបម្រើដល់សន្ដិភាពនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពឯកភាពមជ្ឈភាពរបស់អាស៊ាន។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា បានឱ្យ EAC News ដឹងកាលពីម្សិលមិញថាក្នុងបរិបទដែលអាស៊ានកំពុងនៅចំណុចកណ្ដាលនៃការប្រកួតប្រជែងគ្នារវាងមហាអំណាចថាការរក្សាខ្លួននៅកណ្ដាលរបស់អាស៊ានគឺជាជំហរល្អបំផុតដែលអាស៊ានបានធ្វើនៅក្នុងឆ្នាំ២០២២នេះ។

លោកថា៖ «នៅពេលដែលយើងសន្យានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កិច្ចប្រជុំសេដ្ឋកិច្ចនៅដាវូសប្រទេសស្វីសនេះ ខ្ញុំគិតថាការបញ្ជាក់ក្នុងវេទិការពិភពលោកថ្មីៗនេះវាល្អសម្រាប់តំបន់អាស៊ាន សម្រាប់កម្ពុជាដែលប្រកាន់នូវគោលនយោបាយជាកណ្ដាលសម្រាប់មហាអំណាចទាំងអស់ហ្នឹង គឺជាកិច្ចការមួយល្អដែលអាចរក្សានូវតំបន់អាស៊ាន ឬក៏កម្ពុជាគេចផុតពីឥទ្ធិពលឬក៏និន្នការនយោបាយរបស់មហាអំណាចណាមួយផ្ដាច់មុខ»។

សារព័ត៌មាន New York Time បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសាថាទិដ្ឋភាពភូមិសាស្ត្រនយោបាយបន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែនជារឿយៗត្រូវបានគេប្រដូចទៅនឹងសង្រ្គាមត្រជាក់ថ្មីមួយ។ ខណៈពេលដែលគូរប្រជែងសំខាន់ៗប្រហែលគ្នាគឺ សហរដ្ឋអាមេរិក និងរុស្ស៊ី ហើយទំនាស់អាមេរិកកាន់តែខ្លាំងឡើងថែមទៀតជាមួយប្រទេសចិន ធ្វើឱ្យការរក្សាសណ្ឋាប់ធ្នាប់ពិភពលោកបានផ្លាស់ប្ដូរទៅប្រទេសដទៃវិញបន្ទាប់ពីរក្សាបានជាង៧៥ឆ្នាំមក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក