ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យបណ្ដាញផ្សព្វផ្សាយទាំងអស់ត្រូវផ្អាកការផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១។

(ភ្នំពេញ) ៖​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះបានចេញលិខិតដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងអំឡុងពេលអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងកូវីដ-១៩។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ប្រកាសថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្តីពីការផ្អាកលក់គ្រឿងស្រវឹងនៅទូទាំង ប្រទេសនៅក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឈានទៅបញ្ចប់ព្រឹត្តិ ការណ៍ថ្ងៃទី២០កុម្ភៈឆ្នាំ២០២១ នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងព័ត៌មានសូមធ្វើការណែនាំឱ្យម្ចាស់ ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក