ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចបញ្ជូនស្ត្រីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីទៅតុលាការ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បញ្ជូនសំណុំរឿងស្ត្រីជាម្តាយចិញ្ចឹមដែលបានប្រើប្រាស់អំពើហិង្សាមកលើក្មេងស្រីអាយុ៥ឆ្នាំ ក្នុងទម្រង់ធ្ងន់ធ្ងរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនសំណុំរឿងអ្នកស្រីចាន់ ធីតា ទៅកាន់តុលាការបន្ទាប់ពីមានការឃាត់ខ្លួននិងសាកសួរស្ត្រីវ័យ៣៤ឆ្នាំរូបនេះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនេះបានប្រើប្រាស់អំពើហិង្សាធ្ងន់ធ្ងរមកលើកុមារី កង ស្រីកា ដែលជាកុមារបម្រើតាមផ្ទះ អាយុ៥ឆាំ្ន ដោយប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រីរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ស្ត្រីដែលជាជនសង្ស័យរូបនេះ បានសុំក្មេងស្រីរូបនេះម្ដាយបង្កើតរ ដែលមានឈ្មោះ កេង សុភា ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ យកមកនៅជាមួយ អស់រយៈពេលជាង១ឆ្នាំមកហើយ ដោយឱ្យកុមារីរូបនេះមើលថែកូនអាយុ២ឆ្នាំរបស់ខ្លួន។

បន្ទាប់ពីមានករណីនេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (កជ.ក) សេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ ខែឧសភានេះ ថ្កោលទោសចំពោះអំពើហិង្សាទៅលើកុមារីរូបនេះ។

ក្នុងសេច្ដីថ្លែងការណ៍បានថ្លែងថា៖« គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (កជ.ក) សូមថ្កោលទោសដាច់អហង្ការមិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាង ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា ភេទស្រី សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅលើកុមារីឈ្មោះ កង ស្រីកា អាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ» ។

គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក.ជ.ក យល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មការបានអំពាវនាវ ដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ថាប័នតុលាការ ឲ្យចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឲ្យអំពើបែបនេះកើតមានក្នុងសង្គមជាតិបន្តទៀត៕

បច្ចុប្បន្នក្មេងស្រីរងគ្រោះឈ្មោះ កេង ស្រីកា ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ និងបានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក