ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ថាភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ត្រូវការភាពជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងពីស្ថានភាពកូវីដ-១៩នៅកម្ពុជាពេលនេះធៀបជាមួយនឹងឆ្នាំ២០២១ ដែលមានភាពខុសគ្នាដាច់ស្រលះ។ លោកថាស្ថានភាពបច្ចុប្បន្ននេះបានមកពីភាពជោគជ័យនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់កម្ពុជា។ លោកថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថាភាពជោគជ័យនេះបានមកពីការដឹកនាំ និងចក្ខុវិស័យរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងការសម្រេចចិត្តឆាប់រហ័ស ហ្មត់ចត់ និងត្រឹមត្រូវ។

លោកបានបែងចែកដំណាក់កាលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជា៣ដំណាក់កាលដែលដំបូងទ្បើយ កម្ពុជាពុំទាន់មានការឆ្លងរីករាលដាលក្នុងសហគមន៍នោះទេ ដោយនៅពេលនោះសម្តេចតេជោ បានកំណត់យកជាដំណាក់កាលទី១ គឺការទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីក្រៅប្រទេសដោយបានអនុវត្តវិធានការតាមស្វែងរកអ្នកប៉ះពាល់ ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័សទន្ទឹមនឹងការអនុវត្តវិធាននៃការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាការពារសុខភាពរបស់ប្រជាពលរដ្ឋ និងប្រក្រតីភាពនៃចរន្តសេដ្ឋកិច្ច-សង្គម។ ដំណាក់កាលទី២ កើតមានទ្បើងបន្ទាប់ពីមានការរីករាលដាលចូលក្នុងសហគមន៍ ដូច្នេះ សម្តេចតេជោ បានតម្កល់ការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋជាអទិភាពចម្បងបំផុត និងបានសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការប្រមូលកម្លាំងគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីចូលរួមនៅក្នុងការរៀបចំមណ្ឌលព្យាបាល មណ្ឌលចត្តាទ្បីស័ក ការបិទខ្ទប់ និងការងារពាក់ព័ន្ធនានា។ ដំណាក់កាលទី៣ កើតមានបន្ទាប់ពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺ សម្តេចតេជោ បានសម្រេចចិត្តយ៉ាងរហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកបច្ចេសទេស ដើម្បីជ្រើសរើសយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ។

លោកថា៖ «ភាពជោគជ័យនេះបាននាំឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ យ៉ាងណាក៏ដោយខណៈដែលជំងឺកូវីដ-១៩មិនទាន់សាបរលាបទាំងស្រុងនៅឡើយយើងក៏នៅបន្តត្រៀមខ្លួនឆ្លើយតបនឹងសភាពការណ៍ និងអនុវត្តនូវរាល់វិធានការពារខ្លួននៅក្នុងរស់នៅប្រចាំថ្ងៃ ស្របតាមគន្លងប្រក្រតីភាពថ្មី ដើម្បីការពារខ្លួនពីជំងឺនេះ»។

លោកក៏បានអរគុណដល់ក្រុមគ្រូពេទ្យ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដែលរួមគ្នាជាកម្លាំងមហាសាមគ្គីក្នុងសំដៅធ្វើយ៉ាងណាសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋចេញពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩។

លោកបន្ថែមថា៖ «អាជីពជាបុគ្គលិកសុខាភិបាល មានគុណតម្លៃឧត្តុង្គឧត្តមថ្លៃថ្នូរសម្រាប់សង្គមជាតិ ឬអាចនិយាយម្យ៉ាងទៀតថាជាអជីពតំណាងឱ្យព្រះអាទិទេពក្នុងការជួយសង្រ្គោះជីវិតមនុស្សឱ្យរួចផុតពីជំងឺដង្កាត់ និងគ្រោះភ័យផ្នែកសុខភាពនានា នាំមកនូវការជួបជុំត្រេកអរសប្បាយរីករាយ និងសុភមង្គលក្នុងសង្គមគ្រួសារនីមួយៗ»។

ផ្តើមចេញពីគោលគំនិតនេះ រាជរដ្ឋាភិបាលតែងបានខិតខំបង្កើនធនធាន និងកិច្ចសហប្រតិបត្តិការកៀរគរជំនួយជាតិ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាននៃប្រព័ន្ធសុខាភិបាល រួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបំពាក់ឧបករណ៍បរិក្ខារ ជាដើម ដែលបម្រើឱ្យការផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេស។ ជាលទ្ធផល កម្ពុជាសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗជាច្រើន ក្នុងនោះស្ថានភាពសុខភាពសាធារណៈត្រូវបានកែលម្អជាលំដាប់ រួមជាមួយនឹងការយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាលនៅគ្រប់កម្រិត។

លោក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ផងដែរនូវការវិវត្តន៍របស់វិស័យសុខាភិបាលរបស់កម្ពុជាដែលបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនគួរឱ្យកត់សំគាល់ ដែលក្នុងនោះមានគោលដៅចំនួន ០៤ត្រូវបានសម្រេចមុនកាលបរិច្ឆេទកំណត់ គឺការកាត់បន្ថយអត្រាមរណៈកុមារ, ការលើកកម្ពស់សុខភាពមាតា, ការប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺឆ្លងនានា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក