ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចបង្ក្រាបកន្លែងផលិតគ្រឿងញៀន ៣កន្លែង ឃាត់ចិនមនុស្ស ៤នាក់ និងរឹបអូសសារធាតុញៀនបានជាង ១តោន

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៤នាក់ និងរឹបអូសសារធាតុញៀនជាង ១៤០០គីឡូក្រាម និងសារធាតុគីមីជាង ១១តោន។

តាមការចុះផ្សាយរបស់មន្ទីរប្រឆាំងគ្រឿងញៀនឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីបានបើកការស្រាវជ្រាវអស់រយៈពេលជាង ២ខែរួចមក ដោយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីល្ងាច សមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀននៅ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់នៅក្នុងខុនដូមួយកន្លែងក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លទ្ធផលនៃការចុះបង្ក្រាប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជនជាតិចិនន(តៃវ៉ាន់) ចាប់យកវត្ថុតាងជាម៉ាស៊ីនកែច្នៃ ផលិត និងវេចខ្ចប់ សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ជាង ៤០គីឡូក្រាម ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ជិត ១ ៥០០គីឡូក្រាម ថ្នាំគ្រាប់នីមេតាហ្សេប៉ាមជិត១គីឡូ និងសារធាតុគីមីផ្សំ ១១តោន និង៥២៥គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងខាងលើមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក