ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យគ.ជ.ប ថាអ្នកសង្កេតការណ៍ជាតិដែលទទួលស្គាល់អាចកើនដល់ជិត ៧ម៉ឺននាក់

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានឱ្យ EAC News ដឹងថាពុំមានអ្នកសង្កេតការអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះទេ ខណៈអ្នកសង្កេតការណ៍ជាតិអាចនឹងកើនដល់ជិត៧ម៉ឺននាក់។

លោកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា គ.ជ.ប បានទទួលចុះឈ្មោះអ្នកសង្កេតការណ៍ជាតិបានជាង៥ម៉ឺននាក់ខណៈនៅជាង១ម៉ឺននាក់ផ្សេងទៀតនឹងត្រូវពិនិត្យ ដែលលោកបានប៉ាន់ប្រមាណថាក្រោយការពិនិត្យចំនួនអ្នកសង្កេតការជាតិនឹងអាចមានដល់ជាង ៦ម៉ឺន៩ពាន់នាក់។

ចំពោះអ្នកសង្កេតការណ៍អន្តរជាតិវិញ លោក ហង្ស ពុទ្ធា បញ្ជាក់ថាពុំមាននោះទេ ដោយជំនួសវិញដោយភ្ញៀវពិសេសដែលជាមន្ត្រីទូតនៅកម្ពុជាដែលពេលនេះមានស្ថានទូតចំនួន៣បានស្នើសុំធ្វើជាភ្ញៀវពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ។ ស្ថានទូតទាំងនោះមានស្ថានទូតជប៉ុន សហភាពអឺរ៉ុប និងស្ថានទូតអូស្ត្រាលី។

គួរឱ្យដឹងផងដែរថា គ.ជ.ប បានបញ្ឈប់ការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិហើយកាលពីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក