ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងគណបក្សប្រជាជនជួបពន្យល់សហភាពអឺរ៉ុបពីដំណើរការឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់កម្ពុជា

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានជួបពន្យល់ប្រតិភូអឺរ៉ុបចំនួន ៦រូបដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាដោយត្រង់ទៅត្រង់មកអំពីបទពិសោធន៍នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅអឺរ៉ុបនិងនៅកម្ពុជា ពិសេសដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី៥ ខែមិថុនា ខាងមុខ។ ជំនួប១ ទល់នឹង៦ នេះធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា។

តំណាងសហភាពអឺរ៉ុបដឹកនាំដោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោកស្រី Carmen Moren ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងលោក Jacques Pellet អនុប្រធានបេសកកម្មស្ថានទូតស៊ុយអែតលោកស្រី Camilla Ottoson អនុប្រធានបេសកកម្មស្ថានទូតនៃសាធារណរដ្ឋឆេកលោក Roman Seldle អនុប្រធានបេសកកម្មស្ថានទូតអាល្លឺម៉ង់លោក Jost Kadle និងមន្ត្រីស្រាវជ្រាវស្ថានទូតសាធារណរដ្ឋបារាំង លោកស្រី Liselatte Dubois។

ក្នុងជំនួបនោះលោក សួស យ៉ារ៉ា បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការរក្សានិងការគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពិសេសរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ លោកបានពន្យល់អំពីបុព្វហេតុប្រវត្តិសាស្ត្រ ការផ្លាស់ប្តូរ នយោបាយ និងតួនាទីរបស់កម្ពុជា នៅក្នុងអនុតំបន់ទន្លេមេគង្គ និងតំបន់អាស៊ាន ក្នុងការថែរក្សានូវអធិបតេយ្យ ឯករាជ្យភាព ក៏ដូចជាការចូលរួមចំណែកថែរក្សារនូវអព្យាក្រិតភាពរបស់អាស៊ាន។

ភាគីអឺរ៉ុបក៏បានយល់អំពីការពន្យល់របស់គណបក្សប្រជាជនកម្ពុជា លើការកសាងគោលនយោបាយ ការកសាងបក្ស ការដឹកនាំបក្ស ការចូលរួមរបស់យុវជន និងស្ត្រីព្រមទាំងការពិភាក្សាជាបន្តបន្ទាប់នូវការតាក់តែងច្បាប់ទាំងឡាយដែលឆ្លើយតបទៅនឹងអ្វីដែលជាតម្រូវការរបស់ប្រជាជន។

យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែក្បួន ព្យុហយាត្រាដោយថ្មើរជើងឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេងចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់ ៥ឆ្នាំម្តង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក