ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប ណែនាំដល់បក្សនយោបាយមិនត្រូវទិញទឹកចិត្តអ្នកបោះឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំដល់បណ្តាបក្សនយោបាយទាំងអស់ មិនត្រូវធ្វើសកម្មភាពទិញទឹកចិត្តអ្នកបោះឆ្នោត តាមរយៈការផ្តល់មធ្យោបាយជាថវិកា សម្ភារ បរិក្ខារ ឬមធ្យោបាយផ្សេងៗក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដោយថាដើម្បីធានាដល់ភាពត្រឹមត្រូវនៃការឃោសនា។

ក្នុងសេចក្តីណែនាំរបស់ គ.ជ.ប ចុះនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ឃើញនូវសកម្មភាពមិនត្រឹមត្រូវមួយចំនួនរបស់គណបក្សនយោបាយ ដែលអាចនាំឱ្យបំពានលើបទប្បញ្ញត្តិនានានៃការឃោសនាបោះឆ្នោត ក្នុងនោះគ.ជ.ប បានណែនាំគណបក្សនយោបាយទាំងអស់គោរពគោលការណ៍នៃការឃោសនាបោះឆ្នោត និងមិនត្រូវធ្វើសកម្មភាពទិញទឹកចិត្តអ្នកបោះឆ្នោតនោះទេ។

ទាក់ទងនឹងករណីនេះគណបក្សនយោបាយមួយចំនួនបានបង្ហាញការគាំទ្រដោយថាដើម្បីធានាដល់ការប្រកួតប្រជែងដោយមានភាពស្មើគ្នា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានគាំទ្រចំពោះការចេញសេចក្ដីណែនាំរបស់ គ.ជ.ប ដើម្បីធានាដល់ការឃោសនាបោះឆ្នោតឱ្យមានភាពត្រឹមត្រូវនិងតម្លាភាព។

លោកថា៖ «ការហាមនេះគឺឱ្យមានសមធម៌រវាងគណបក្ស និងគណបក្ស ក្នុងពេលយុទ្ធនាការណ៍នេះ ទោះបីគណបក្សណាមានលុយ ក៏គេហាមមិនឱ្យផ្តល់សមាជិក របស់ខ្លួនទេ សម្រាប់គណបក្សប្រជាជនទោះមានសម្ភារៈបរិក្ខាយ៉ាងណាក៏ដោយ ក៏មិនបានផ្តល់ជូនសមាជិករបស់ខ្លួនដែរ»។

ចំណែកអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន វិញបានលើកឡើងថា ការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ចំពោះគណបក្សនេះគឺជារឿងត្រឹមត្រូវ ហើយគណបក្សហ្វ៊ុនស៊ិនប៉ិចតែងតែគោរពអនុវត្តតាមបទបញ្ជាជាពិសេសច្បាប់ជាធរមានដែលបានកំណត់ ច្បាប់ចូលរួមការបោះឆ្នោតមានភាពស្មើរគ្នា ហើយទទួលអនុវត្តតាម។

លោកបញ្ជាក់ថា៖ «ការផ្តល់ជាថវិកាជាការអូសទាញទិញទឹកចិត្តហើយ ព្រោះច្បាប់បានកំណត់ហើយក្នុងពេលអំឡុងនៃការឃោសនានេះគឺយើងមិនអាចយកប្រាក់ដើម្បីទៅទិញទឹកចិត្តចំពោះអង្គនៃអ្នកបោះឆ្នោតបានទេ។ សូមសំណូមពរឱ្យ គណបក្សទាំងអស់ដែលចូលរូមការបោះឆ្នោតគោរពច្បាប់ទាំងអស់គ្នាដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន សេរី និងយុត្តិធម៌»។

ការចេញសេចក្ដីណែនាំរបស់ គ.ជ.ប គឺបន្ទាប់ពីប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម លោក គង់ រ៉ៃយ៉ា បានបង្ហោះវីដេអូនៃការចែកលុយ១០០ដុល្លារក្នុងម្នាក់ដល់បេក្ខភាពមេឃុំក្នុងស្រុកកងមាស ទាំង១១ឃុំ ដែលធ្វើឱ្យបេក្ខភាពមេឃុំទាំង១១ឃុំនេះប្រឈមនឹងបណ្ដឹងដកចេញពីបញ្ជីដែលប្ដឹងដោយតំណាងបក្សប្រជាជនអ្នកស្រី ជឹន ដាវី។

EAC News បានទូរស័ព្ទទៅកាន់អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដើម្បីបញ្ជាក់ពីករណីនេះដែរតែលោកពុំមានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន EAC នោះទេ។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថាគណបក្សនយោបាយទាំងអស់ត្រូវយល់ដឹងពីបទបញ្ជា និងនីតិវិធីក្នុងដំណើរការឃោសនាបោះឆ្នោតឱ្យបានច្បាស់ដើម្បីកុំឱ្យមានកំហុសក្នុងពេលឃោសនា។

លោកថា៖ «គ្រប់គណបក្សនយោបាយត្រូវតែយល់អំពី បទបញ្ជារ និងនីតិវិធី នៅក្នុងដំណើរក្នុងការឃោសនារបស់ខ្លួន ព្រោះច្បាប់ក្នុងមាត្រា ៧១ និង ៧២ គេមានសរសេរជាពិសេសមាត្រា១៧១ ក៏មានបម្រាមអំពីការទិញទឹកចិត្ត ការទិញទឹកចិត្តដោយប្រើសម្ភារៈក៏ដោយ ប្រាក់កាសក៏ដោយក៏គេមិនលើកទឹកចិត្តឱ្យធ្វើបែបនេះដែរ»។

លោកក៏បានឱ្យដឹងដែរថា ក្នុងរយៈពេលការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះមិនមានករណីដែលជាភាពមិនប្រក្រតីកើតឡើងធ្ងន់ធ្ងរនោះទេ។

កថាខណ្ឌទី៥ នៃមាត្រា៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចែងថា «គ្រប់គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវផ្ដល់អំណោយជាថវិកា ឬជាសម្ភារដែលជារង្វាន់លើកទឹកចិត្ត ទោះបីរតាមមធ្យោបាយ ឬរូបភាពណាក៏ដោយ ដល់ស្ថាប័នអង្គការ ឬបុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោត»។

ក្រៅពីការទិញទឹកចិត្តអ្នកបោះឆ្នោត គ.ជ.ប ក៏ហាមឃាត់ផងដែរនូវការឃោសនា ឬផ្សព្វផ្សាយរូបភាព ឬវីដេអូ ឬសំឡេង ឬសារនយោបាយដែលមានលក្ខណៈជេរប្រមាថជាសាធារណៈ ឬញុះញង់ឱ្យមានការរើសអើង បញ្ឆេះកំហឹងនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតតាមគ្រប់មធ្យោបាយ។ មិនត្រូវលើកស្លាក ឬបដាកាត់ទទឹងថ្នល់ ឬប្រើប្រាស់សម្ភារឯកសារដែលផ្ទុយនឹងស្មារតីច្បាប់ ឬ/និងដែលត្រូវបានហាមឃាត់ដោយ គ.ជ.ប ហើយត្រូវជូនដំណឹងទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតយ៉ាងតិច៣ថ្ងៃមុនថ្ងៃហែក្បួនឃោសនា។

តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០២២ គណបក្សនយោបាយត្រូវបានបានអនុញ្ញាតឱ្យចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោតៗ ការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយការបោះឆ្នោតនិងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក