ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥទ្ធិពល BTS ធ្វើឱ្យហាង McDonald មួយចំនួននៅឥណ្ឌូណេស៊ីបង្ខំចិត្តបិទទ្វារបណ្តោះអាសន្ន

ឥណ្ឌូណេស៊ី៖ តើនឹងមានហេតុការណ៍អ្វីកើតឡើង ប្រសិនបើអ្នកធ្វើការរួមបញ្ចូលគ្នានៅការផ្សព្វផ្សាយរបស់ក្រុមតារាចម្រៀងលំដាប់ពិភពលោក សហការជាមួយភោជនីយដ្ឋាន Fast Food ដ៏មានប្រជាប្រិយភាពមួយលំដាប់ពិភពលោកដូចគ្នានោះ?? ពិតណាស់! នៅពេលនេះមានសាខាមួយចំនួនរបស់ហាង McDonald នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានបង្ខំចិត្តបិទទ្វារផ្អាកដំណើរការបណ្តោះអាសន្ន ក្រោយពីមានសន្ទុះនៃការគាំទ្រច្រើនសម្បើមពេក នៃបណ្តាហាងមួយចំនួនដែលមានមនុស្សកកកុញ ជាពិសេសអ្នកដឹកជញ្ជូនអាហារដែលនាំឱ្យមានការព្រួយបារម្ភថាទីតាំងហាងទាំងនោះ អាចនាំឱ្យក្លាយជាចំណុចក្តៅប្រឈមនឹងការផ្ទុះឡើងនៃការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ឡើងវិញ។

លោក Fajar Purwoto​ ភ្នាក់ងារសណ្តាប់ធ្នាប់សាធារណៈនៃទីក្រុងរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយប្រាប់សារព័ត៌មាន AFP ថា៖ "ពួកយើងត្រូវសម្រេចផ្អាកដំណើរការហាង McDonald ចំនួន ៤ ក្នុងចំណោម ៦ នៅក្នុងទីក្រុង Semarang បណ្តោះអាសន្នសិន, ហើយខ្ញុំមិនចង់ឱ្យទីក្រុង Semarang ក្លាយជាតំបន់ក្រហមនៃការចម្លងជម្ងឺកូវីដ-១៩ក្នុងប្រទេសម្តងទៀតនោះទេ"។ ប្រាកដណាស់ថា ក្នុងបរិបទកូវីដ-១៩នេះ អ្នកគាំទ្រភាគច្រើនលើសលុបដែលជាយុវវ័យនោះ មិនអាចទៅញ៉ាំអាហារនៅទីតាំងផ្ទាល់បានឡើយ ប៉ុន្តែផ្ទុយទៅវិញពួកគេបានកុម្ម៉ងតាមកម្មវិធីដឹកជញ្ជូនអាហារ ដែលនាំឱ្យមានការប្រមូលផ្តុំណែនតាន់តាប់តាមបណ្តាសាខាមួយចំនួន។ ដោយឡែក បើតាមរបាយការណ៍របស់ប៉ូលិសនៅរដ្ឋធានី Jakarta បានឱ្យដឹងថា ហាង McDonal ចំនួន ៣២​ ត្រូវបានបិទបណ្តោះអាសន្នដោយសារបញ្ហានេះ។

មែនទែនទៅ! ឈុតអាហារទាំងអស់នោះពុំមានអ្វីគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះទេ ត្បិតក្នុងមួយឈុតនោះមានត្រឹមតែ ដុំសាច់មាន់ (chicken nuggets) ចំនួន ១០ដុំ, ដំឡូងបារាំងបំពង កូកា កូឡា និងទឹកជ្រលក់ពិសេសចំនួន ២ មុខ។ ប៉ុន្តែអ្វីដែលនាំឱ្យមានការគាំទ្រភ្លូកទឹកភ្លូកដីនោះ គឺឥទ្ធិពលនៃក្រុមតារាចម្រៀងកូរ៉េ BTS ឯណោះទៅវិញទេ ជាក់ស្តែងបទចម្រៀង Butter ទើបតែចេញថ្មីរបស់ពួកគេ បានទាក់ទាញអ្នកគាំទ្រយ៉ាងសម្បើមកាលពីខែមុន ហើយពួកគេបានយកឈ្នះកំណត់ត្រា Album ចម្រៀងលក់ដាច់ជាងគេក្នុងឆ្នាំ ២០២០ របស់តារាចម្រៀងអាមេរិកនាង Taylor Swift ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក