ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានអាស៊ានឆ្នាំ២០២២៖ សម្ព័ន្ធភាព Quad មិនមែនជាយន្តការអាស៊ាន ហើយអាស៊ានក៏មិនចង់ពាក់ព័ន្ធដែរ

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតានកាលពីពាក់កណ្ដាលខែឧសភា សម្ដេចតេជោដែលជាប្រធានអាស៊ាន និងប្រធានាធិបតីឥណ្ឌូនេស៊ីដែលជាអ្នកសម្របសម្រួលជាមួយអាមេរិកបានបញ្ជាក់ពីកិច្ចសហការរបស់អាស៊ានជាមួយ Quad ត្រឹមតួនាទីវ៉ាក់សាំងពីក្រុមប្រទេសនេះតែប៉ុណ្ណោះ ដោយថាមិនជាប់ពាក់ព័ន្ធនឹងសម្ព័ន្ធភាពនេះនោះទេ។

ថ្លែងក្នុងពេលដែលធ្វើជាវាគ្មិនក្នុងប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា» នៅទីក្រុងដាវូសប្រទេសស្វីសកាលពីយប់ថ្ងៃអង្គារ៍ ទី២៥ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិយាយថា៖ «សូម្បីតែនៅទីក្រុងវ៉ាស៊ីនតោនគឺពេលនោះមានមតិមួយចំនួនមិនគួរបាននិយាយអំពីបញ្ហា QUAD នោះទេ។ ព្រោះ QUAD មិនមែនជាយន្តការរបស់អាស៊ានប៉ុន្ដែនៅទីចុងក្រោយ ឥណ្ឌូនេស៊ីក្នុងឋានៈជាអ្នកសម្របសម្រួលរវាងអាស៊ាន-សហរដ្ឋអាមេរិក កម្ពុជាក្នុងនាមជាប្រធានអាស៊ានក៏បានធ្វើការសម្រុះសម្រួលត្រឹមតួនាទីរបស់ QUAD ទាក់ទិននឹងការប្រឆាំងកូវីដ-១៩ គឺវ៉ាក់សាំងតែប៉ុណ្ណោះ ព្រោះយើងមិនចង់ឱ្យមានការពាក់ព័ន្ធអំពីសម្ព័ន្ធភាពណាមួយប្រឆាំងនឹងអ្នកដទៃ»។

នាយករដ្ឋមន្ត្រីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានបញ្ជាក់ថាថាគំនិតផ្ដួចផ្ដើមណាក៏ដោយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬអាស៊ីប៉ាស៊ីហ្វិក សម្រាប់អាស៊ានឈរលើគោលការណ៍៣គឺ ត្រូវបម្រើដល់សន្ដិភាពនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពឯកភាពមជ្ឈភាពរបស់អាស៊ាន។ ក្នុងនោះអាស៊ានខ្លួនឯងក៏កំពុងបង្កើតគំនិតផ្ដួចផ្ដើមតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ខ្លួនឯងផងដែរ។

ការសន្ទនាសន្តិសុខ Quadrilateral (QSD) ដែលហៅកាត់ថា Quad គឺជាកិច្ចសន្ទនាសន្តិសុខជាយុទ្ធសាស្រ្តរវាងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក។ កិច្ចសន្ទនានេះត្រូវបានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ២០០៧ ដោយនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដោយមានការគាំទ្រពីនាយករដ្ឋមន្ត្រីអូស្ត្រាលី John Howard នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក Dick Cheney ។ កិច្ចសន្ទនានេះត្រូវបានស្របគ្នាដោយសមយុទ្ធយោធារួមគ្នាដែលមិនធ្លាប់មានពីមុនមកដែលមានហៅថាលំហាត់ម៉ាឡាបា មានការរៀបចំផ្នែកការទូត និងយោធាត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការឆ្លើយតបទៅនឹងការកើនឡើងនៃអំណាចសេដ្ឋកិច្ច និងយោធារបស់ចិន។

រដ្ឋាភិបាលចិនបានឆ្លើយតបទៅនឹងកិច្ចសន្ទនា Quad ដោយចេញការតវ៉ាការទូតជាផ្លូវការ និងបានហៅវាថា «អង្គការណាតូអាស៊ី»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក