ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោអញ្ជើញចាកចេញពីស្វីសត្រលប់មកកម្ពុជាវិញ

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ បន្ទាប់ពីបានបចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

យន្តហោះពិសេសរាជរដ្ឋាភិបាលបានហោះឡើងនៅម៉ោងប្រមាណ២រសៀលថ្ងៃទី២៥ ខែឧសភានេះ។

បើតាមការឱ្យដឹងពីសម្ដេចតេជោ បន្ទាប់ពីចេញពី Zurich ប្រទេសស្វីស យន្តហោះពិសេសនឹងចូលចតចាក់សាំងនៅទីក្រុងតេអេរ៉ង់ប្រទេសអេរ៉ងម្ដងមុនឡើងមកទីក្រុងញ៉ូដេលីប្រទេសឥណ្ឌានឹងចេញដំណើរមកដល់កម្ពុជានៅម៉ោងប្រមាណ៦ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែឧសភា។

សម្ដេចតេជោថា៖ «ដោយសារយើងមានភាពខុសគ្នាចំនួន៥ម៉ោង ខ្ញុំព្រះករុណាខ្ញុំនឹងចាកចេញពីទីក្រុងហ្ស៊ូរីចនៅម៉ោងប្រមាណ៩ព្រឹក ដែលត្រូវនឹងម៉ោងប្រមាណ២រសៀលម៉ោងនៅកម្ពុជា»។

មុននឹងចេញដំណើរ សម្ដេចតេជោបានផ្ញើសារសំឡេងពិសេសមួយផងដែរដល់ពលរដ្ឋខ្មែរដែលរស់សហភាពអឺរ៉ុបដែលបានមកទទួលស្វាគមន៍សម្ដេចកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ សម្ដេចតេជោបានបង្ហាញអារម្មណ៍រីករាយ និងមោទនភាពចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋនៅតំបន់នេះគាំទ្រដល់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចសង្ឃឹមថានឹងអាចវិលត្រលប់មកជួបពលរដ្ឋខ្មែររស់នៅសហភាពអឺរ៉ុបជាថ្មីម្ដងទៀតនៅក្នុងខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិច ក្នុងឱកាសអបអរខួប៤៥ឆ្នាំនៃទំនាក់ទំនងអឺរ៉ុប-អាស៊ាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក