ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលខេត្តកណ្ដាលច្រាលចោលការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលចោទប្រកាន់អាជ្ញាធរថាបានរារាំងក្បួនឃោសនាបក្សភ្លើងទៀន

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាលចេញសេចក្តីប្រកាសព័ត៌មានច្រាលចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថាអាជ្ញាធរក្រុងតាខ្មៅ ខេត្តកណ្តាល រារាំងក្បួនឃោសនា របស់គណបក្សភ្លើងទៀនហែរចូលទីប្រជុំជននិងផ្សារ ក្នុងថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាលបានលើកឡើងថា ការផ្សព្វផ្សាយវីដេអូឃ្លីបនៅលើបណ្តាញសង្គមហ្វេកប៊ុក (Facebook) របស់បណ្តាញសារព័ត៌មាន RFA Khmer មានចំណងជើងថា «អាជ្ញាធរក្រុងតាខ្មៅ ខេត្តកណ្តាល រារាំងក្បួន ឃោសនា របស់គណបក្សភ្លើងទៀន ហែចូលផ្សារក្រុងតាខ្មៅថ្មី និងផ្សារក្រុងតាខ្មៅចាស់ និងកន្លែងទីប្រជុំជន ដែលមានមនុស្សច្រើននៅថ្ងៃទី០២ នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២» គឺជាផ្សព្វផ្សាយមិនត្រឹមត្រូវមានចរិតញុះញង់បំភ្លៃការពិតទាំងស្រុង។

រដ្ឋបាលខេត្តកណ្តាលបានលើកឡើងក្នុងលិខិតនោះថា៖ «ការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន RFA Khmer លើបណ្ដាញសង្គមដោយចាត់ទុកថាការផ្សព្វផ្សាយនេះគ្មានមូលដ្ឋានច្បាស់លាស់ និងចាត់ទុកទង្វើនេះជាការញុះញង់បំភ្លៃខុសការពិតទាំងស្រុង ធ្វើឲ្យមជ្ឈដ្ឋានសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស ការអនុវត្ត តួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ច»។

រដ្ឋបាលខេត្តបានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការៀបចំការបោះឆ្នោតខេត្តកណ្តាល បានធ្វើស្នើសុំកំណត់ទីតាំងហាមឃាត់ធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងក្រុងតាខ្មៅ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ទីតាំងហាមឃាត់ការដង្ហែក្បួនឃោសនា និងការប្រមូលផ្ដុំតាមផ្លូវ និងទីតាំងចំនួន ៤រួមមាន ទី១ បរិវេណជុំវិញផ្សារតាខ្មៅចាស់ (ផ្លូវ លេខ១០៣) ទី២ សួនច្បារមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ (ផ្លូវលេខ១០២) ទី៣ បរិវេណជុំវិញពន្ធនាគារខេត្ត និងទី៤ ផ្លូវជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង។

លិខិតនេះរដ្ឋបាលខេត្តកណ្ដាលបានផ្ញើជូនគណៈកម្មការៀបចំការបោះឆ្នោតខេត្ត និងត្រូវបានធ្វើការផ្សព្វផ្សាយជូនគ្រប់គណបក្សនយោបាយក្នុងមូលដ្ឋានខេត្ត។ ចំពោះការហាមឃាត់ទីតាំងខាងលើនេះ រដ្ឋបាលខេត្តត្រូវ «ធ្វើឡើងគ្រប់គណបក្សនយោបាយទាំងអស់» មិនថាតែគណបក្សភ្លើងទៀននោះទេ។

រដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអាជ្ញាធរខេត្តកណ្ដាលបានជួយបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃធ្វើសកម្មភាពដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ អំពីការបើកទីស្នាក់ការ គណបក្សនយោបាយអំពីការលើកស្លាកសញ្ញាគណបក្សអំពីការជួបប្រជុំនយោបាយ ឬការជួបប្រជុំមន្ត្រីគណបក្ស៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក