ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សមាគមទីក្រុងប្រើប្រាស់ភាសាបារាំងមានគោលបំណងអភិវឌ្ឍគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា

ភ្នំពេញ៖ លេខាធិការអចិន្ត្រៃយ៍នៃសមាគមទីក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លោក ព្យែរ បៃយ៉េ (Mr.PIERRE BAILLET) បានលើកឡើងថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយ AIMF មិនត្រឹមតែផ្ដោតសំខាន់ទៅលើការនិយាយភាសាបារាំងនៅទីក្រុងដែលជាសមាជិករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្ដែទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះក៏ផ្ដោតទៅលើគោលបំណងនៃការអភិវឌ្ឍគាំទ្រដល់ការកសាង ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបង្កើតនូវអ្វីដែលហៅថា ថ្នាលបច្ចេកវិទ្យា។

ថ្លែងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបាំង ជាមួយសាលារាជធានីភ្នំពេញ និងបានគាំទ្រចំពោះសមិទ្ធផលនានា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញជាមួយសមាគមផងដែរ។

ជាការឆ្លើយតប លោក ព្យែរ បៃយ៉េ បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ចំពោះវឌ្ឍនភាពសហប្រតិបត្តិការរវាងសមាគមទីក្រុងនិយាយភាសាបារាំង ជាមួយសាលារាជធានីភ្នំពេញ និងបានលើកឡើងអំពីសមិទ្ធផលមួយចំនួនដែលសម្រេចបានកន្លងមកដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញដែលគម្រោងទាំងនោះ ក៏បានផ្ដល់នូវផលវិជ្ជមានដល់ផ្នែកសង្គម សុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសទៀតនោះគឺគម្រោងទាំងនោះបានផ្ដល់នូវសិទ្ធិអំណាចទៅដល់អ្នកដឹកនាំនៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ។

ជាការឆ្លើយតប សម្ដេចក្រឡហោម ស ខេង បានគាំទ្រដោយថា មួយផ្នែកកិច្ចការនេះស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តហើយពាក់ព័ន្ធទៅនឹងការផ្ទេរសិទ្ធិអំណាចទៅដល់ថ្នាក់ក្រោមជាតិហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆាប់ៗខាងមុខនេះ ក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដើម្បីផ្ដល់អំណាចសិទ្ធិសម្រេចទាំងធនធានថវិកានិងធនធានមនុស្សទៅដល់ថ្នាក់ក្រោមជាតិ ក្នុងការបម្រើប្រជាពលរដ្ឋទាំងលើសេវាសាធារណៈទាំងលើការងារសុខាភិបាលទាំងលើការងារសន្ដិសុខនៅមូលដ្ឋានជូនប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗនោះកាន់តែទទួលបានប្រសិទ្ធភាព។

សម្ដេចក្រឡាហោមក៏បានគាំទ្រនិងបន្ដជំរុញលើកទឹកចិត្តដល់សមាគម និងរដ្ឋបាលរាជធានីភ្នំពេញ បន្ដនូវកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក