ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីសង្ឃឹមថាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានឹងកាន់តែរឹងមាំ

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជារឿងដែលគួរសប្បាយចិត្តដែលក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃមកនេះពុំមានភាពមិនប្រក្រតីអ្វីកើតឡើងឱ្យព្រួយបារម្ភនោះទេ គ្រប់គណបក្សនយោបាយដែលបានឃោសនាបោះឆ្នោតបានប្រកាន់ខ្ជាប់នូវការគោរពវិន័យច្បាប់បានល្អ ដែលធ្វើឱ្យការឃោសនាបានប្រព្រឹត្តិទៅដោយភាពស្ងប់ស្ងាត់និងអព្យាក្រឹត្យនយោបាយ។ សម្ដេចតេជោសង្ឃឹមថាការរីកចម្រើននៃលិទ្ធិប្រជាធិតេយ្យសេរីពហុបក្សនៅកម្ពុជាកាន់តែរឹងមាំ។ នេះបើតាមសារសំឡេងពិសេសដែលនាយករដ្ឋមន្ត្រីបានផ្ញើតាមបណ្ដាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភានេះ។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវដល់គណបក្សនយោបាយទាំងអស់ធ្វើសកម្មភាពដោយភាពថ្លៃថ្នូរធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយបរិយាកាសនយោបាយអព្យាក្រឹត្យគ្មានអំពើហិង្សា គ្មានការគំរាមកំហែងដើម្បីទុកលទ្ធភាពឱ្យប្រជាជនធ្វើការជ្រើសរើសនូវថ្នាក់ដឹកនាំរបស់ខ្លួន។

សម្ដេចតេជោសង្ឃឹមថា៖ «ការរីកចំរើនលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជារបស់យើងដែលតាមរយៈនៃការបោះឆ្នោតជាទៀងទាត់នឹងពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងប្រទេសនេះឱ្យបានរឹងមាំ»។

យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែក្បួន ព្យុហយាត្រាដោយថ្មើរជើង ឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេងចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់ ៥ឆ្នាំម្តង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក