ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជា ថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាសង្គ្រាម «ឈ្លានពាន» តែជំទាស់វិធានការទណ្ឌកម្មក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកដែលជាវេទិកាប្រមូលផ្ដុំដោយអ្នកសេដ្ឋកិច្ច អ្នកជំនាញ និងថ្នាក់ដឹកនាំរដ្ឋជាច្រើន ដោយសម្ដេចបានជំទាស់នូវវិធានការទណ្ឌកម្មទាំងឡាយណាដាក់លើប្រទេសដទៃដោយថាការធ្វើបែបនេះគឺមានតែការខាត់បង់ និងធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ។ សម្ដេចតេជោថ្លែងបែបនេះក្នុងពេលដែលធ្វើជាវាគ្មិនក្នុងប្រធានបទ «ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា» នៅទីក្រុងដាវូសប្រទេសស្វីសកាលពីយប់ថ្ងៃអង្គារ៍ ទី២៥ ខែឧសភា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាកំពុងតែកាន់ថ្មក្ដៅក្នុងពេលដែលដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ ដោយសារបញ្ហាជាច្រើនដែលតំបន់កំពុងប្រឈមដូចជាបញ្ហាប្រទេសមីយ៉ាន់ម៉ា បញ្ហាជំងឺកូវីដ-១៩ និងបញ្ហាសមុទ្រចិនខាងត្បូងដែ៛កម្ពុជាត្រូវដឹកនាំដោះស្រាយ ទោះជាយ៉ាងណាបញ្ហាដែលធ្ងន់ធ្ងរជាងនេះគឺបញ្ហារុស្ស៊ី «ឈ្លានពាន» អ៊ុយក្រែនដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលទាក់ទងនឹងតម្លៃប្រេងសាំង ហើយបើតាមការប្រមើលមើលរបស់សម្ដេចតេជោ ក្នុងឆ្នាំ២០២៣ ខាងមុខ ពិភពលោកនឹងប្រឈមនឹងវិបត្តិស្បៀងអាហារថែមទៀតដោយសារសង្គ្រាមនេះ។

សម្ដេចជំរុញឱ្យពិភពលោកស្វែងរកដំណោះស្រាយឱ្យបានឆាប់ដើម្បីបញ្ជៀសនូវវិបត្តិដែលកំពុងប្រឈម ក៏ដូចជាបញ្ហាបន្ថែមនៅថ្ងៃអនាគត។

សម្ដេចតេជោបន្ថែមថា ប្រទេសដែលមិនប្រឈមផ្ទាល់នឹងសង្គ្រាមរុស៊្សី-អ៊ុយក្រែនកំពុងប្រឈមនឹងគ្រោះ «ទ្វេរទិស» គឺគ្រោះពីសង្គ្រាម និងគ្រោះពីទណ្ឌកម្មដែលជារឿងដែលគ្មានប្រយោជន៍ទាល់តែសោះ។

សម្ដេចតេជោថា៖ «រឿងទណ្ឌកម្មនេះគួរតែឈប់ប្រើទៅវាអត់បានផ្ដល់នូវផលប្រយោជន៍ណាមួយទេ។ សូម្បីតែអ្នកដាក់ទណ្ឌកម្មគេក៏ខាតខ្លួនឯងដែរកុំថាឡើយប្រទេសយើងក្រីក្រ ប្រទេសដែលកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ីនោះតែបានអីមកវិញ? ឥឡូវខ្ញុំលើជាឧទាហរណ៍ប្រសិនបើរុស្ស៊ីកាត់ផ្ដាច់នូវឧស្ម័នភ្លាមជូនមកអឺរ៉ុប តើអឺរ៉ុបនឹងប្រើប្រាស់អ្វីជំនួសឧស្ម័នតើទៅកាប់ឈើកាប់អូសដើម្បីចម្អិនអាហារមែនទេ? នេះមិនទាន់ដល់រុស្ស៊ីកាត់ឧស្ម័នចេញពីអឺរ៉ុបទេ។ ឥឡូវនេះសូម្បីតែអ្វីដែលធ្លាប់នាំទៅរុស្ស៊ីឬរុស្ស៊ីធ្លាប់នាំមក ទាំងអស់គ្នាសុទ្ធតែខាត។ វាប្រៀបដូចជាការបិទទ្វាអញ្ជឹងកាលណាបិទហើយយើងក៏ចេញមិនរួចគេក៏ចូលមិនបាន។ អញ្ចឹងទេទណ្ឌកម្មវាស្រោចត្រូវទាំងអស់គ្នា រាប់ទាំងត្រូវនឹងពួកយើងដែលមិនមែនជាអ្នកជាប់ពាក់ព័ន្ធវាបង្កើតជាបញ្ហា»។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ រដ្ឋសហព័ន្ធរុស្ស៊ីបានបើកការវាយប្រហារអ៊ុយក្រែនក្នុងប្រតិបត្តិការយោធាមួយដែលរុស្ស៊ីខ្លួនឯងថាជា«ប្រតិបត្តិការណ៍យោធាពិសេស»មិនមែនជាការឈ្លានពាននោះទេ។ ទោះជាយ៉ាងណាកាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាមួយប្រទេស១៤០ ផ្សេងទៀតបោះឆ្នោតគាំទ្រដំណោះស្រាយមហាសន្និបាតរបស់អង្គការសហប្រជាជាតិបានចាត់ទុកប្រតិបត្តិការណ៍នេះគឺជាការឈ្លានពាន និងទាមទារឱ្យរុស្ស៊ី «ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ»។

បើទោះបីកម្ពុជាចូលរួមចាត់ទុកថាជាសង្គ្រាមឈ្លានពាន តែកម្ពុជាមិនគាំទ្រនោះទេចំពោះវិធានការទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ី ដោយថាមានតែការចរចារប៉ុណ្ណោះទើបអាចស្វែងរកដំណោះស្រាយលើសង្គ្រាមនេះបាន។

រហូតមកដល់ពេលនេះមានរយៈពេល៣ខែហើយដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងតែបន្ត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក