ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាបានចាកចេញពីវិបត្តិកូវីដ-១៩ ជាមួយនឹងភាពជឿជាក់និងទាក់ទាញ

ស្វីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់អ្នកវិនិយោគពីក្រៅប្រទេសឱ្យចូលទៅវិនិយោគនៅកម្ពុជាដោយថាបច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសមួយដែលមានសន្ដិភាព សន្ដិសុខ ជៀសផុតពីជំងឺកូវីដ-១៩ និងបានរៀបចំនូវការគាំទ្រជាច្រើនដើម្បីសម្រួលដល់ការវនិយោគ។ សម្ដេចតេជោ ថ្លែងបែបនេះក្នុងពិធីរាត្រីសមោលសកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិតផលខ្មែរទៅដល់វាគ្មិនអន្តរជាតិដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃវេទិការពិភពលោកឆ្នាំ២០២២ នៅទីក្រុងដាវូស ប្រទសស្វីស កាលពីថ្ងៃយប់ថ្ងៃអង្គារ៍ ទី២៤ ខែឧសភា។

ក្នុងពេលថ្លែងស្វាគមន៍វាគ្មិនដែលបានចូលរួមពិធីស្រមោលសនោះ សម្ដេចតេជោ បានលើកឡើងពីកត្តាសន្ដិភាព ស្ថិរភាព និងការរីកចំរើនរបស់កម្ពុជា ជាមួយនឹងការយកឈ្នះសមរភូមិកូវីដ-១៩ ដែលឱ្យកម្ពុជាបើកសង្គមសេដ្ឋកិច្ចឡើងវិញកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ និងហ៊ានបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងពីក្រៅប្រទេសដោយលែងតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីទាក់ទាញអ្នកវិនយោគមកកម្ពុជាបន្ថែមក្រោយពីវិបត្តិ។

ជាងនេះទៅទៀតកម្ពុជាក្នុងពេលដែលមានវិបត្តិកូវីដ-១៩ កម្ពុជាបានរៀបចំច្បាប់វិនិយោគថ្មី ពង្រីកទីផ្សារ បង្កើតគោនយោបាយជំរុញវិស័យទេសចរណ៍ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូន ប្រព័ន្ធព័ត៌មានឌីជីថល និងការសម្រួលសេវាសាធារណដែលធានាដល់ការធ្វើវិនិយោគរបស់វិនិយោគិន។

សម្ដេចតេជោបញ្ជាក់ថា៖ «ទស្សនវិជ្ជារបស់យើងគឺផ្ដោតលើការខិតខំកែប្រែបញ្ជាប្រឈមដែលបានមកពីវិបត្តិកូវីដ-១៩ ឱ្យទៅជាកាឡានុវត្តភាពក្នុងកិច្ចការកែទម្រង់ផ្ទៃក្នុងគួបផ្សុំនឹងការកែទម្រង់ហេដ្ឋរចនាសម្ព័ន្ធ និងការពង្រឹងភាពធន់នៃសង្គមសេដ្ឋកិច្ចត្រៀមឆ្លើយតបនឹងវិបត្តិដែលអាចកើតមានឡើងនៅថ្ងៃអនាគត ដើម្បីស្ដារនឹងជំរុញកំណើនឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីចំពោះមុខ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខផង»។

ក្នុងឱកាសនោះសម្ដេចបានអញ្ជើញធុរជនទាំងអស់ឱ្យទៅធ្វើដំណើរកម្សាន្តនៅកម្ពុជា ដើម្បីធ្វើការស្វែងយល់ និងចាប់យកការធ្វើវិយោគនៅកម្ពុជា។

ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ និងបានដើរលើមាគ៌ាយ៉ាងស្វាហាប់ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ គឺជាការសម្រេចបានបន្ថែមទៀតដែលនឹងជួយដល់សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីលើកិច្ចព្រមព្រៀងទ្វេរភាគី កម្ពុជាក៏បានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមាននៅឆ្នាំ២០២២នេះ នឹងត្រូវបានរំពឹងថានឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកនូវការវិនិយោគដោយផ្ទាល់ពីបរទេសថ្មីៗបន្ថែមទៀត។

ជាមួយនិងលទ្ធភាពទាំងអស់នោះកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរីរីកចម្រើនក្នុងតំបន់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក