អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោករំពឹងថានឹងអាចចុះកិច្ចព្រមព្រៀងមួយជាមួយកម្ពុជានាពេលខាងមុខ

ស្វីស៖ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកលោក ក្លោស ឆ្វាប់ (Klaus Schwab) បានបញ្ជាក់ថាលោកនឹងទៅទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីបានឃើញដោយផ្ទាល់ពីការរីកចំរើនរបស់ប្រទេសកម្ពុជា ខណៈលោកសង្ឃឹមថានឹងអាចចុះកិច្ចព្រមព្រៀងបង្កើតនូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោកជាមួយកម្ពុជាផងដែរ។ នេះជាការបញ្ជាក់របស់លោក ក្លោស ឆ្វាប់ ប្រាប់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ក្នុងជំនួបមួយនៅព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែឧសភា នៅប្រទេសស្វីស។

ក្នុងជំនួបនោះលោក ក្លោស ឆ្វាប់ បានលើកឡើងថាលោកត្រូវបានក្រុមប្រទេសG20អញ្ជើញដើម្បីចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី ដែលជាឱកាសដ៏ល្អសម្រាប់លោកទៅទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងការឃើញពីវឌ្ឍនភាព ភាពរីកចំរើនរបស់ប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា លោកក៏ចង់ឃើញនូវការបង្កើត នូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមកបានធ្វើនៅតាមបណ្ដាប្រទេសជាច្រើន ដូចជានៅអាមេរិក ចិន និងជប៉ុន ជាដើម។

លោកថា៖ «តាមរយៈមជ្ឈមណ្ឌលនេះនឹងអាចទាញផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន។ ម្យ៉ាងវិញទៀតតាមរយៈការបង្កើតមជ្ឈមណ្ឌលនេះ នឹងអាចជួយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចដែលបានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀត ដូចជាការអនុវត្តប្រើប្រាស់ត្រូន ដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដាច់ស្រយាល ត្រូនប្រើក្នុងវិស័យកសិកម្មជាដើម ។ ហើយក៏មានការងារមួយចំនួនទៀតដែលប្រើប្រាស់បច្ចេកវិទ្យាជាមួយនឹងប្រព័ន្ធធនាគារផងដែរ»។

លោករំពឹងថាយើងនឹងអាចធ្វើការជាមួយកម្ពុជា ហើយនឹងអាចចុះកិច្ចព្រមព្រៀងមួយរវាងកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ ជាពិសេសនៅពេលដែលលោកអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាតែម្ដង។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យមន្ត្រីទទួលបន្ទុកធ្វើការងារនេះជាមួយនឹងខាងមន្ត្រីនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ សម្ដេចក៏បានស្វាគមន៍វត្តមានរបស់លោក ក្លោស ឆ្វាប់ មកកាន់កម្ពុជាផងដែរ ដោយថាពេលដែលលោកមកកាន់ប្រទេសកម្ពុជានឹងបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសកម្ពុជាទទួលរងនូវការខ្ទេចខ្ទាំដោយសារសង្គ្រាម ដូច្នេះលោកក្លោស ឆ្វាប់ នឹងបានឃើញផ្ទាល់ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយទទួលបាននូវ«សុខសន្តិភាព»នោះ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានចេញដំណើរចាកចេញពីប្រទេសកម្ពុជានៅយប់ធ្វើរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២១ ខែឧសភា ដើម្បីទៅប្រទេសទីក្រុងដាវ៉ូស នៃប្រទេសស្វីស ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ សម្ដេចនឹងថ្លែងសុន្ទរកថាបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក