
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មី វីរ៉ុសកូវីដ-១៩នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៥៥ករណីថ្មី ក្នុងនោះករណីនាំចូល ៤៩ករណី ខណៈអ្នកជំងឺ ៨១០នាក់បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៧.៣២១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣១១នាក់ ករណីព្យាបាលជាសះស្បើយបានសរុបចំនួន ៣០.៦១៧នាក់ និងករណីនាំចូលពីក្រៅប្រទេសរុបចំនួន ១ ២៩៧ករណី៕