ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទង់ស៊ីហ្គេមបានមកដល់កម្ពុជាជាមួយនឹងការអបអរសាទរពីពលរដ្ឋតាំងពីព្រលានយន្តហោះមកដល់គណៈកម្មាធិការជាតិអូឡាំពិក

ភ្នំពេញ៖ ទង់ស៊ីហ្គេមបានមកដល់រាជធានីភ្នំពេញហើយនៅម៉ោងប្រមាណ៥និង៣០នាទីរសៀលថ្ងៃអង្គារ៍ ទី២៤ ខែឧសភានេះ ដោយមានការដង្ហែរមកកាន់គណៈកម្មការធិការអូឡាំពិកកម្ពុជាជាមួយកីឡាករ កីឡាការិនី ជ័យលាភីស៊ីហ្គេមឆ្នាំ២០២២ផងដែរ។

រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងពេលមកដល់កម្ពុជាថានេះជាប្រវត្តិសាស្ត្រថ្មីមួយនៃទស្សនទានកីឡា និងកិត្យានុភាពជាតិក្នុងការនាំមកនូវទង់សហព័ន្ធកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។

សម្ដេចពិជ័យថ្លែងបន្ថែមថា៖ «សូមស្មារតីស៊ីហ្គេមនេះផ្ដល់នូវការផ្ដល់កម្លាំងចិត្តនិងថាមពលរបស់ចលករកីឡាជាតិ និងចលករកីឡាអូឡាំពិកនិងជួយដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានកិត្តយសជាតិដ៏ឧត្តុងឧត្តមនិងទទួលបានជោគជ័យដែលជាព្រឹត្តិការណ៍កំណត់ប្រវត្តិសាស្ត្រលើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា»។

សម្ដេចបានអំពាវនាវដល់ក្រសួងស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋខ្មែរទាំងអស់ត្រៀមលក្ខណៈសម្បត្តិជាម្ចាស់ផ្ទះក្នុងការស្វាគមន៍ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោក ជាមួយនិងស្នាមញញឹម និងឥរិយាបថថ្លៃថ្នូរ ចូលរួមរក្សាអនាម័យ និងបំបាត់ភាពអសកម្មក្នុងសង្គមដើម្បីលើកម្ពស់កិត្តិយសរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សម្ដេចពិជ័យសេនាថា៖ «ខ្ញុំសុំអំពាវនាវទាំងអស់គ្នាចូលរួមធ្វើជាម្ចាស់ផ្ទះទាំងអស់គ្នានៅគ្រប់ទិសទីទាំងអស់ឱ្យបានផុលផុសមែនទែនក្នុងព្រឹត្តិការណ៍កីឡារបស់យើងផងដែរ»។

ក្រៅពីនោះ សម្ដេចក៏បានស្នើដល់សប្បុរសជនទាំងអស់ចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិកីឡាអាស៊ានឆ្នាំ២០២៣ ដើម្បីរួមចំណែកទ្រទ្រង់ការចំណាយកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។

នេះជាលើកទី១ហើយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម បន្ទាប់ពីកម្ពុជាសាងសង់បញ្ចប់១០០%នៃសំណង់ពហុកីឡាជាតិមរតកតេជោនៅរាជធានីភ្នំពេញ។

កាលពីយប់មិញនៅពហុកីឡាដ្ឋានភ្លេងជាតិកម្ពុជាបានបន្លឺឡើងក្នុងសាល Hanoi Indoor Games Gymnasium ប្រទេសវៀតណាម ខណៈវៀតណាមបានប្រគល់ទង់ជាតិស៊ីហ្គេម ដល់គណៈប្រតិភូកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ២០២៣។

ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣ ត្រូវបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ខណៈកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមបន្តនៅថ្ងៃទី១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក