ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ក្រសួងសាធារណការកំពុងសិក្សាជាមួយម្ចាស់ជំនួយដើម្បីរៀបចំប្រព័ន្ធរថយន្តក្រុងសាធារណក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងពិភាក្សាការងារជាមួយធនាគារពិភពលោកលើគម្រោងចំនួន៤ ទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង(Bus)នៅខេត្តសៀមរាប ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC)។ កិច្ចពិភាក្សាការងារនេះធ្វើឡើងរវាងរដ្ឋមន្ត្រីស្តីទី តូច ចាន់កុសល ជាមួយប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក លោក Benedict L.J Eijbergen នៅថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ឆ្នាំ២០២២។

អង្គប្រជុំបានពិភាក្សាអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយការបំពុលបរិស្ថាន។ ពិភាក្សាពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង(Bus)នៅខេត្តសៀមរាប ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC)។

ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

គួរកត់សម្គាល់ថា ធនាគារពិភពលោកបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត សំដៅលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក