ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-ហូឡង់

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា-ហូឡង់ ជាពិសេសសកម្មភាពផ្លាស់ប្តូរនៅក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីជាមានផលប៉ះពាល់ខ្លះបង្កឡើងជំងឺរាតត្បាតសាកលកូវីដ-១៩ ក៏ដោយ។

នៅក្នុងជំនួបពិភាក្សាការងារនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំកម្ពុជាលោក Remco Johannes va Wijngaarden ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាជន ក៏ដូចជាកងទ័ពហូឡង់ ដែលតែងបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រកម្ពុជានៅក្នុងកិច្ចការសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការជួយដល់សកម្មភាពកំចាត់មីននៅកម្ពុជា ការគាំទ្រផ្នែកថវិកាដល់ដំណើរការរបស់តុលាការកាត់ទោសខ្មែរក្រហម និងការផ្តល់ជំនួយវ៉ាក់សាំង AstraZeneca តាមរយៈយន្តការ COVAX ដល់កម្ពុជាជាដើម ដែលទាំងនេះពិតជាបានរួមចំណែកបង្កលទ្ធភាពដល់កម្ពុជាក្នុងការសម្រេចបាននូវជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យរហូតដល់ពេលនេះ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងហូឡង់ និងកម្ពុជា នៅក្នុងការដោះដូរពាណិជ្ជកម្មតាមដងទន្លេមេគង្គ ហើយមកទល់សព្វថ្ងៃនេះទំហំពាណិជ្ជកម្មទ្វេភាគី រួមទាំងវិស័យទេសចរណ៍ផង ក៏បន្តកើនឡើងគួរឱ្យកត់សម្គាល់ និងប្រកបដោយសក្តានុពល។ ទន្ទឹមការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវឯតទគ្គកម្មជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ឯកអគ្គរាជទូតក៏បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចដាក់ចេញនូវគោលនយោបាយដែលមានប្រសិទ្ធភាពនៅក្នុងការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តយ៉ាងឆាប់រហ័សនូវយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស រហូតសម្រេចបាននូវជោគជ័យ។

លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ផងដែរចំពោះដំណើរវិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលស្តែងឡើងតាមរយៈដំណើរការរៀបចំជាប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ខាងមុខ ព្រមទាំងសង្ឃឹមថាជោគជ័យនៃដំណើរការប្រជាធិបតេយ្យនេះ គឺជាជោគជ័យរួមសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ជាចុងក្រោយ លោក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូត ក៏បានសម្តែងនូវគោលបំណង និងក្តីសង្ឃឹម ក្នុងការជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ ដោយរួមទាំងការបើកច្រកកិច្ចសហប្រតិបត្តិការក្នុងកម្រិតណាមួយរវាងកងទ័ពកម្ពុជា និងហូឡង់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក