ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងស្ត្រីម្នាក់ទៅតុលាការបន្ទាប់ពីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីអាយុ៥ឆ្នាំ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោកកំពុងសាកសួរនិងកសាងសំណុំរឿងស្ត្រីឈ្មោះ ចាន់ ធីតា ទៅតុលាការ បន្ទាប់ពីស្ត្រីរូបនោះបានប្រព្រឹត្តអំពើហិង្សាលើក្មេងស្រីអាយុ៥ឆ្នាំដែលជាកុមារបម្រើនៅផ្ទះរបស់ខ្លួននៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អធិការនគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ឯក សុខ ហេង ប្រាប់មក EAC News នៅថ្ងៃអង្គារ៍ ទី២៤ ខែឧសភា ថា សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងជនបង្កឈ្មោះ ចាន់ ធីតា អាយុ៣៧ឆ្នាំ ត្រៀមបញ្ជូនទៅតុលាការ បន្ទាប់ពីបានឃាត់ខ្លួនស្ត្រីរូបនេះកាលពីព្រឹកមិញ។ លោកបានឱ្យដឹងថា បច្ចុប្បន្នសមត្ថកិច្ចបាន ប្រគល់ក្មេងស្រីរងគ្រោះ ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ និងត្រូវបានបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំជាបណ្ដោះសន្នរបស់អង្គការមិត្តសំឡាញ់។

ការឃាត់ខ្លួនស្ត្រីរូបនេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានដំណឹងពាក់ព័ន្ធករណីហិង្សាដោយចេតនារបស់អ្នកស្រី ចាន់ ធីតា ទៅលើកុមារី កង ស្រីកា ដែលជាអ្នកបម្រើតាមផ្ទះ អាយុ៥ឆាំ្ន នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ស្ត្រីដែលជាជនសង្ស័យរូបនេះបានឱ្យកុមារីរងគ្រោះមើលថែកូនអាយុ២ឆ្នាំរបស់ខ្លួន។

ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (កជ.ក) សេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ ខែឧសភាថ្កោលទោសចំពោះអំពើហិង្សាទៅលើកុមារបែបនេះនិងប្រកាសមិនទទួលយកជាដាច់ខាត។

ក្នុងសេចក្ដីថ្លែងការណ៍បានថ្លែងថា៖ «គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (កជ.ក) សូមថ្កោលទោសដាច់អហង្ការមិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាង ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា ភេទស្រី សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅលើកុមារីឈ្មោះ កង ស្រីកា អាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ» ។

គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក.ជ.ក យល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេសសិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មការបានអំពាវនាវ ដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ថាប័នតុលាការ ឲ្យចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឲ្យអំពើបែបនេះកើតមានក្នុងសង្គមជាតិបន្តទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក