ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជំរុញឱ្យមានអ្នកវិនិយោគពីទីក្រុងកឹនធើ ប្រទេសវៀតណាមបន្ថែមមកកម្ពុជា

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញនិងគាំទ្រឱ្យមានអ្នកវិនិយោគពីក្រុងកឹនធើប្រទេសវៀតណាមមកកម្ពុជាឱ្យបានកាន់តែច្រើនទ្បើង។ លោកបានលើកឡើងបែបនេះក្នុងជំនួបជាមួយសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ជិន វៀតជឿង នៅព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែឧសភានេះ។

ជំនួបនេះធ្វើឡើងនៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទរាជធានីភ្នំពេញ ដោយសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ជិន វៀតជឿង បានចូលជួបសំដែងការគួរសម និងផ្ដើមកិច្ចសន្ទនាដោយកោតសរសើរដល់ការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន និងបានថ្លែងនូវការអបអរសាទរក្នុងឱកាសខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅក្នុងឆ្នាំ២០២២។

លោកបានលើកទ្បើងផងដែរថា ទីក្រុងកឹនធើ មានប្រវត្តិទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជននិងប្រជាជន ហើយបន្តទៅមុខទៀតលោកសង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនកម្ពុជា-វៀតណាម ព្រមទាំងបានអរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារហូតមក។ លោកគាំទ្រឱ្យមានការជំរុញអ្នកវិនិយោគពីក្រុងកឹនធើមកកម្ពុជាឱ្យបានកាន់តែច្រើនទៀត។

ក្នុងឱកាសនោះឲប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ ក៏បានអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅទីក្រុងកឹនធើ ប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក