ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

របាយការណ៍៖ ស្ត្រីកើតជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់នៅកម្ពុជាមានការកើនឡើង

ភ្នំពេញ៖ ស្ថានភាពសុខភាពរបស់ស្ត្រីនិងគ្រួសារ នៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា ខណៈអត្រាមរណភាពមាតានៅតែខ្ពស់ ចំណែកឯជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលកំពុងតែកើនឡើង និងជាមូលហេតុនៃការស្លាប់ស្ទើរតែពាក់កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅប្រទេសកម្ពុជា។ នេះបើយោងតាមការឲ្យដឹងរបស់នាយកដ្ឋានស្រ្តី និងសុខភាពនៃក្រសួងកិច្ចការនារី នៅថ្ងៃច័ន្ទ ទី២៣ ខែឧសភា ក្នុងសិក្ខាសាលាតម្រង់ទិសស្តីពីគម្រោងលើកកម្ពស់សុខភាព និងហិរញ្ញវត្តុសម្រាប់ស្រ្តីកម្ពុជា។

យោងតាមទីភ្នាក់ងារអន្តរជាតិរបស់អង្គការសុខភាពពិភពលោកសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC) ជំងឺមហារីកសុដន់បានក្លាយជាជំងឺមហារីកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញញឹកញាប់បំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២០ និងជាមូលហេតុទូទៅបំផុតនៃការស្លាប់ដោយសារជំងឺមហារីកចំពោះស្ត្រី។ ជាមួយគ្នានេះ កាលពីឆ្នាំ២០២០ ករណីជំងឺមហារីកសុដន់មានចំនួនកើនឡើង ១ ៨៧៧ករណីបើប្រៀបទៅនឹងឆ្នាំ២០១៩ ដែលស្មើនឹង ១៨,៩% នៃករណីជំងឺមហារីកទាំងអស់ចំពោះស្ត្រីកម្ពុជាគ្រប់វ័យ។

រីឯជំងឺមហារីកមាត់ស្បូន បើតាមរបាយការណ៍របស់ IARC នៅឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងចំណោមប្រជាជនកម្ពុជាជាស្ត្រីដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅមានហានិភ័យនៃការវិវត្តទៅជំងឺមហារីកមាត់ស្បូន។ តាមការប៉ាន់ស្មានបង្ហាញថាជារៀងរាល់ឆ្នាំស្ត្រី ១ ១៣៥នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកមាត់ស្បូន និង ៦៤៣នាក់បានស្លាប់ដោយសារជំងឺនេះ។

នាយកដ្ឋានស្រ្តី និងសុខភាពនៃក្រសួងកិច្ចការនារី ឲ្យដឹងថាដោយសារតែចំនួនដ៏ច្រើននេះ វាត្រូវបានគេព្យាករណ៍ថានឹងកើនឡើងថែមទៀត ព្រោះភាពលំបាកការផ្លាស់ប្តូររបៀបរស់នៅរបស់ស្ត្រី និងស្ថានភាពបរិស្ថានដែលកំពុងតែមានការប្រែប្រួល (យោងលើផែនការសកម្មភាពពហុវិស័យជាតិស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺឆ្លង ២០១៨-២០២៧)។

បើយោងតាមគេហទំព័រហេឡូគ្រូពេទ្យ ជំងឺមហារីកមាត់ស្បូន បង្កដោយមេរោគ HPV (Human Papilloma Virus)។ មេរោគនេះជា ញឹកញាប់ឆ្លងពីម្នាក់ទៅម្នាក់តាមការរួមភេទ និងភាគច្រើនកើតទៅលើស្ត្រីដែលមានទម្លាប់ជក់បារី។

មហារីកមាត់ស្បូន បង្កឡើងនៅក្នុងកោសិកាមាត់ស្បូនស្ថិតនៅផ្នែកក្រោមស្បូន ដែលកោសិកាមាត់ស្បូនចាប់ផ្តើមរីកលូតលាស់មិនអាចគ្រប់គ្រងបាន។ កោសិកាថ្មី កកើតឡើងឆាប់រហ័សបង្កើតជាដុំសាច់នៅក្នុងមាត់ស្បូន។

ជំងឺមហារីកមាត់ស្បូន ឧស្សាហ៍ជួបប្រទះបំផុតលើស្រ្ដីពាសពេញពិភពលោក។ យ៉ាងណាក៏ដោយការធ្វើតេស្តដោយកៀរកោសិកាមាត់ស្បូន Pap smear អាចជួយយើងរកឃើញពីហានិភ័យកើតជំងឺមហារីកកាចសាហាវនេះបានទាន់ពេល។

រីឯមហារីកសុដន់ កើតឡើងដោយសារកោសិកានៅក្នុងខ្លួនកើនលើសចំនួនខុសធម្មតា បាត់បង់សមត្ថភាពក្នុងការគ្រប់គ្រង ខណៈប្រភេទមហារីកសុដន់ ចែកចេញជា២ ប្រភេទគឺ Ductal carcinoma សំដៅនៅពេលមហារីកចាប់ផ្ដើមបង្កឡើងក្នុងបំពង់បង្ហូរទឹកដោះចាប់ពីក្រពេញផលិតទឹកដោះទៅចុងសុដន់ និង ជាប្រភេទមហារីកឧស្សាហ៍ជួបប្រទះជាងគេ។ និងប្រភេទ Lobular carcinoma សំដៅពេលកោសិកាមហារីក ចាប់ផ្ដើមបង្កឡើងក្នុងក្រពេញផលិតទឹកដោះ។

ក្រៅពីបញ្ហាប្រឈមទាក់ទងនឹងជំងឺមហារីកទាំងពីរប្រភេទនេះ បញ្ហាកង្វះអាហារូបត្ថម្ភ និងជំងឺរ៉ាំរ៉ៃក្នុងចំណោមស្រ្តី និងកុមារនៅកម្ពុជានៅមានកម្រិតខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អភិវឌ្ឍសុខភាព និងស្មារតីនៅដំណាក់កាលក្រោយៗនៃជីវិតរស់នៅ បាត់បង់កំលាំងពលកម្ម ធ្លាក់ខ្លួនឈឺ មានពិការភាព គំរាមកំហែងដល់ជីវភាព និងបង្កឲ្យមានចំណាយច្រើនលើការថែទាំសុខភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក