ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វៀតណាមបិទការប្រកួតកីឡា ស៊ីហ្គេមលើកទី៣១ និងប្រគល់ទង់ឱ្យកម្ពុជាជាម្ចាស់ផ្ទះឆ្នាំក្រោយជាផ្លូវការ

អន្តរជាតិ៖ វៀតណាមបានបិទបញ្ចប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ ដោយជោគជ័យកាលពីថ្ងៃចន្ទ ទី២៣ ឧសភា ជាមួយនឹងការប្រារព្ធពិធីបិទ និងការសម្តែងនានានៅទីក្រុងហាណូយ។

ការប្រកួតដែលបានចាប់ផ្តើមនៅថ្ងៃទី១២ ឧសភា ហើយមានអត្តពលិកមកពីប្រទេសសមាជិកចំនួន ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាចំនួន ៤០ប្រភេទផ្សេងៗគ្នា។

ប្រទេសម្ចាស់ផ្ទះវៀតណាមបាននាំមុខគេដែលេរកបានមេដាយមាសចំនួន ២០៥ តាមពីក្រោយដោយប្រទេសថៃ មាន៩២ មេដាយមាស និងឥណ្ឌូនេស៊ីមាន ៦៩មេដាយ។

វៀតណាមក៏បានការពារមេដាយមាសក្នុងវិញ្ញាសារបាល់ទាត់បុរសរបស់ខ្លួនដោយ យកឈ្នះលើថៃ ១-០។

ក្នុងពិធីបិទនោះ ភ្លេងជាតិកម្ពុជាបានបន្លឺឡើងក្នុងសាល Hanoi Indoor Games Gymnasium ប្រទេសវៀតណាម ខណៈវៀតណាមបានប្រគល់ទង់ជាតិស៊ីហ្គេម ដល់គណៈប្រតិភូកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនាឆ្នាំក្រោយ។

ការប្រកួតកីឡាស៊ីហ្គេម អត្តពលិកកម្ពុជានឹងត្រឡប់មកទីក្រុងភ្នំពេញវិញនៅល្ងាចថ្ងៃទី២៤ ឧសភានេះ ហើយនឹងមានការស្វាគមន៍ដោយក្បួនដង្ហែរអបអរសាទរដល់ម្ចាស់មេដាយទាំងអស់ដែលរកបានជូនជាតិ។

នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជារកបានមេដាយមាស ៩គ្រឿង ប្រាក់ ១៣គ្រឿង និងសំរឹទ្ធ ៤១គ្រឿង។ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៦៣គ្រឿង ដោយបានបំបែកកំណត់ត្រាចាស់ចំនួន ៥៣ មេដាយដែលបានឈ្នះនៅទីក្រុងកូឡាឡាំពួរក្នុងឆ្នាំ ១៩៧១។ កម្ពុជាក៏បានបំបែកកំណត់ត្រាពីមុនរបស់ខ្លួនផងដែរគឺមេដាយមាសចំនួន ៨ ដែលឈ្នះនៅប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៣៕

PHOTO: ខឹម សុវណ្ណារ៉ា

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក